មង្គលការតារាហ្វេសប៊ុក Love Riya និងប្រុសក្មេង កក្រើកមិនធម្មតា

0

កាលពីថ្ងៃទី១៨ មីនា តារាហ្វេសប៊ុកដែលមានឈ្មោះថា Love Riya បានធ្វើអោយកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែអ្នកនាងក្រៅពីជាអ្នកលក់អនឡាញល្បីឈ្មោះ និងបានស្វាមីស្រស់សង្ហារមិនចាញ់តារា ប៉ុន្តែពិធីមង្គលការនេះ ក៍ត្រូវគេឃើញផេករបស់សាមីខ្លួនLive គ្រប់សកម្មភាព ដោយមានអ្នកចូលទស្សនារហូតដល់រាប់ពាន់នាក់។ មង្គលនេះ ក្រៅពីចំណាយរៀបចំយ៉ាងប្រណិតធ្វើអោយម្នាក់ៗលាន់មាត់ ម្ចាស់ពិធីក៍ចំណាយមិនតិចពាន់ដុល្លារនោះដែរ លើវត្តមានតារាល្បីៗអោយច្រៀងរាំ និងធ្វើជាពិធីករ ដែលញ៉ាំងអោយពិធីមង្គលការមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។

ពិធីដែលបានធ្វើឡើងយ៉ាងអធឹកអធមនៅអគារកោះពេជ្រមួយនេះ ស្ទើរមិនចាញ់ពិធីមង្គលកូនអ្នកសំបូរទ្រព្យ ឬ មង្គលការតារាល្បីនោះទេ ដោយសារតែអ្នកនាង Love Riya ជាកូនក្រមុំ គឺជាតារាហ្វេសប៑ុកល្បីល្បាញ ដែលមានហ្វេនៗស្រលាញ់ពេញចិត្តមិនខុសពីតារាមួយរូបដែរ ចាប់តាំងពីអ្នកនាងក្លាយជាអ្នកលក់អនឡាញមួយរូប។ កូនក្រមុំកាន់តែក្លាយជាមនុស្សមហាជនដែលមានអ្នកចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកនាងប្រែក្លាយជានារីលេងខ្លួន ស្រស់ស្អាត និងនាំមុខម្នាក់ក្នុងការចរាចរលក់ដូរផលិតផលថែរក្សាសម្រស់ ហើយថែមទាំងបានគូស្នេហ៍ជាបុរសវ័យក្មេងតួកុនមិនដូរ។ អ្នកនាង និងស្វាមី ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ប្រកាសមង្គលការទៅទៀត ទើបក្នុងពិធីមង្គលការដែលបានធ្វើឡើងគឺមានអ្នកចាប់អារម្មណ៍លើសលប់មិនអន់ជាងមង្គលការអ្នកល្បីម្នាក់។ ស្របគ្នាដែលមង្គលការនេះ មានការ Live ផ្ទាល់ ហើយមានអ្នកទស្សនាវីដេអូដល់ច្រើនខេផង ទើបរឹតតែធ្វើអោយមង្គលការអ្នកទាំងពីរក្លាយជាមង្គលការកក្រើកហ្វេសប៊ុក។

អ្នកនាង Love Riya និង លោក សារី ហេនឌ្រី បានអះអាងថា បានចំណាយមិនតិចមុឺនដុល្លារនោះទេដើម្បីរៀបចំមង្គលការនេះ ដោយសារតែយល់ថាខ្លួន និងស្វាមី ក៍រកលុយបានរួមគ្នាមុនពេលសម្រេចចិត្តរៀបការ។ អ្នកនាងមិនច្បាស់ពីខ្ទង់ចំណាយអោយពិតប្រាកដនោះ ដោយគ្រាន់តែដឹងត្រឹមថា ស្ទើរអ្វីចំណាយហ្នឹងគឺិមិនបានឆិនឆៃៗ ដោយរួចតែពិធី។ យ៉ាងណាមិញ អ្នកនាង Love Riya ប្រកាសថា មង្គលការដែលបានចំណាយច្រើនមុឺននោះ មិនមែនដើម្បីចង់ល្បី និងចង់អោយមានការចាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់រៀបចំពិធីមង្គលការមួយ អោយបានពេញមុខពេញមាត់ប៉ុណ្ណោះ។ ក្នុងនោះអ្នកនាង និងស្វាមី ក៍ប្រកាសជំហរបន្តអាជីពលក់ផលិតផលអនឡាញអោយកាន់តែធំ ដើម្បីពង្រីកមុខជំនួញផងដែរ បើទោះជាអ្នកនាង និងស្វាមី សុទ្ធតែមានលទ្ធភាពបើកមុខរបរថ្មី ក្រោយពេលរៀបការ។

គួរបញ្ជាក់ផងដែរថា មង្គលការរបស់តារាហ្វេសប៊ុក អ្នកនាង Love Riya និងស្វាមី មិនត្រឹមតែធ្វើអោយមានការចាប់អារម្មណ៍នឹងវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម និងការដេគ័រពិធីមិនធម្មតា កូនកំលោះកូនក្រមុំទាំងពីរ ក៍ទទួលបានការចាប់អារម្មណ៍មិនធម្មតា នឹងរូបសម្រស់សមគ្នា ដោយត្រូវបានគេសរសើរថា មួយគូនេះសមគ្នាកប់ ជាពិសេសគឺសម្រស់កូនកំលោះលោក ហេនឌ្រី ដែលសង្ហារតារាខ្លះមិនដូរនោះ។ រូបភាពមង្គលការរបស់អ្នកទាំងពីរក៍ត្រូវគេShare ចង់ខ្លាំងជាងបុគ្គលល្បីនោះផង ទើបតារាហ្វេសប៊ុកមួយគូរនេះ ត្រូវគេចាត់ទុកថា កក្រើកគួរអោយសរសើរក្នុងថ្ងៃមង្គលការ។

LEAVE A REPLY

Please enter your comment!
Please enter your name here