ដួង តារាផាឌីន ព្រលះ តាន់ គីមសួរ (មានវីដេអូ)

0

ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ថា អ្នកផលិតវីដេអូពញក់អារម្មណ៍ល្បីឈ្មោះ លោក តាន់ គីមសួរ ហាក់មានយីអ៊ុនដាក់យ៉ាងខ្លាំង បន្ទាប់ពីលោកបានប្ដូរយុទ្ធសាស្រ្ត ផ្អាកផលិតវីដេអូប្លែកៗ ដែលលោកអះអាងថាជាវីដេអូអប់រំ តែត្រូវគេជេរមាក់ងាយអ្នកសម្ដែង ចង់របើកហ្វេសប៊ុកគ្រប់តែវីដេអូដែលបានផលិត ហើយងាកមកធ្វើការរិះគន់ចំពោះបុគ្គលណាមួយវិញ។

ក្រោយការរិះគន់ឈុតឆាកស្រើបស្រាលក្នុងបទចម្រៀង លោក អែនឌី ធ្វើអោយផ្ទុះជម្លោះយ៉ាងកក្រើកមហាជនរួចថ្មីៗជាមួយលោក គង់ ចំរ៉ុង ជាអ្នកផលិតសាច់រឿងអោយលោកអែនឌី ពេលនេះ លោកផ្ទុះជម្លោះជាមួយនារីអ្នកលក់ផលិតផលនៅលើអនឡាញម្នាក់ផ្សេងទៀតហើយ ខណៈដែលក្រៅពីមានអ្នកលេងហ្វេសប៊ុករិះគន់ផង ជេរប្រទិចផង ក៏ត្រូវតារាចម្រៀងសំឡេង២លោក ដួង តារាផាឌីន ចេញមុខព្រលះខ្លាំងៗទៀត។

លោកដួង តារាផាឌីន បានសរសើរបង្ហោះថា«សុំខ្លីបំផុត ផ្ញើជូន លោក អន់ចរឹត តាំង គឹមសួរ? លោកកើតរោគជំងឺតួរឯកមើលលែងជាហើយ? ទៅឆាត ឆនារីម្នាក់ និយាយសួរនាំពីនេះ ពីនោះ ធ្វើដូចស្និទស្នាល ចុងក្រោយយកសម្លេងឆាតឆ្លងឆ្លើយជាមួយនាង មកបរិហាកេរ្មិ៍ នារីម្នាក់នោះជាសាធារណ: ពេញហ្វេសប៊ុក ពេញយូធូប រឿងនាងទៅដេកជាមួយអ្នកនេះអ្នកនោះ ? ហើយនៅតាំងខ្លួនជា អ្នកត្រឹមត្រូវទៀត? រលោភសេក្ដីទុកចិត្តគេ ហើយមកចង់ណែនាំគេស្ដីពីរឿងគេសិចស៊ី តែទង្វើខ្លួនឯងជាប្រុស វាថោកទាប ហួសគិត កោតចេះតែធ្វើទៅរួច? បងឯង បងគេ ទោះគេធ្វើស្រីខូច រឺស្អីក៏ដោយ តែទង្វើលោក តាំង គីមសួរ ឯងវាឆ្លុះបញ្ចាំង ថាលោកជាបុគ្គុលថោកទាប មើលងាយមនុស្សស្រី??? »។

ការលើកឡើងរបស់លោក គឺបន្ទាប់ពីលោក តាន់ គីមសួរ បានបង្ហោះសំឡេងរបស់នារីជាអ្នកលក់ផលិតផលម្នាក់ ហើយបានវាយប្រហារនាងប្រើស្ទីលស៊ិចស៊ី ក្នុងពេលបន្តផ្ទាល់លើហ្វេសប៊ុកដាក់លក់ផលិតផល គឺជារឿងមិនគួរឡើយ ដោយសារតែនោះគឺជាហេតុផលនៃបទល្មើសចាប់រំលោភនៅក្នុងសង្គម។ លោកតាន់ គីមសួរ សរសេរថា«នេះ ជាការសន្ទនារវាងខ្ញុំ និងប្អូនស្រីថៃ ស្រីនាង។ សង្ឃឹមថាក្រោយពេលដែលបង្ហោះវីដេអូនេះហើយ នឹងអាចធ្វើអោយអ្នកដែលតែងតែលកក់តាមអនឡាញដោយប្រើវិធីសាស្រ្តបែបនេះ នឹងបញ្ឈប់ ព្រោះថានេះជារូបភាពដែលទាក់ទាញអោយមានការស្រើបស្រាល ហើយក៏ជាចំណែកមួយដែលធ្វើអោយមានបទល្មើសរំលោភផងដែរ។ សូមចែករំលែក ហើយសង្ឃឹមថាថ្ងៃណាមួយនឹងអាចជួបប្អូនស្រីតទល់គ្នា ដើម្បីធ្វើការសន្ទនារឿងនេះ»។

ដោយឡែកងាកទៅគណនេយ្យ កញ្ញា ថៃ ស្រីនាង ដែលជាអ្នកលក់ផលិតផលអនឡាញ និងជាអ្នកដែលតាន់ គីមសួរ បរិហារកេរ្តិ៍នោះវិញបានផុសភ្លាមៗថា«តើខ្ញុំមានសិទ្ធិប្ដឹងបង Tan Kimsour នេះបានទេ? គាត់បានយកសំឡេងផ្ទាល់ខ្លួនរបស់ខ្ញុំ ទៅដាក់ចូលយូធូប ដោយគ្មានការសុំអនុញ្ញាតិពីខ្ញុំសោះ បងប្អូនជួយអោយយោបល់តិចមោ ព្រោះគាត់ជាតារា មានFriends ច្រើនជាងខ្ញុំ គេច្បាស់ជាគាំទ្រគាត់ច្រើនជាងខ្ញុំ ចឹងតើខ្ញុំត្រូវធ្វើយ៉ាងណា? ជួយស្សែអោយគាត់បានឃើញផង និងសុំអោយលុបយូធូបនេះជាបន្ទាន់!»។

លោកដួង តារាផាឌីន និយាយថា លោកមិនគិតថាការជំទាស់ ឬប្រតិកម្មលើបញ្ហាអ្វីមួយសុទ្ធតែជារឿងអាក្រក់នោះទេ ប៉ុន្តែលោកចាត់ទុកថាករណីដែលលោក តាន់ គីមសួរ បានធ្វើចំពោះអ្នកលក់ផលិតផលតាមអនឡាញ គឺកញ្ញា ថៃ ស្រីនាង គឺជាទង្វើថោកទាប។

លោកថាមិនដឹងថាលោកតាន់ គីមសួរ ចង់អោយមានការរិះគន់ដើម្បីល្បី ក្រោយពេលវីដេអូដែលធ្លាប់ផលិតឡើងត្រូវបានមហាជនលែងជឿ និងចាប់អារម្មណ៍ព្រោះតែបោកអ្នកតាមដាន់ពេលនោះទេ ប៉ុន្តែលោកនៅតែយល់ឃើញថាបើលោក តាន់ គីមសួរ ចង់ល្បីដោយឆ្កឹះឆ្កៀលអ្នកដទៃបែបនេះ គឺជាគំរូមួយដ៏អាក្រក់។ លោកថាមិនដឹងថាលោក តាន់ គីមសួរ ចេញប្រភពមកពីណានោះទេ ប៉ុន្តែបើលោកតាន់ គីមសួរ តាំងខ្លួនថាជាផលិតករ និងជាតារាមួយរូប គួរតែរក្សាតម្លៃកុំអោយមានការរិះគន់ដដែលជាដដែល ដើម្បីមុខមាត់ក្នុងនាមជាបុគ្គលសាធារណៈនៅក្នុងក្រសែភ្នែកមហាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here