មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី9 បិទបញ្ចប់ដោយជោគជ័យ

0

នៅទីបំផុត ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី១៤ មីនា ដោយមានតារាខ្មែរ ផលិតករខ្មែរ និងបរទេសយ៉ាងច្រើនកុះករធ្វើជាភ្ញៀវកិត្តិយស។ ពិធីក៍បានប្រកាសអោយដឹងពីភាពយន្តដែលមានស្នាដៃ និងត្រូវបានគេចាត់ទុកថាជាវេទិកាបង្អួតស្បាដៃភាពយន្តចម្រុះប្រទេសជាទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅ ដោយសារតែមានភាពយន្តខ្មែរ និងបរទេសល្បីៗច្រើនជាងឆ្នាំមុន។

លោក ស៊ុន ខេមរ៉ា ជាអ្នក​សម្របសម្រួលកម្មវិធី​​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា គឺជាមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានផលិតករបរទេសយ៉ាងច្រើនយកស្នាដៃរបស់គេមកដាក់បង្ហាញ ស្របគ្នាដែលភាពយន្តខ្មែរក៍មានចំនួនច្រើន។ លោកសម្ដែងការចាប់សរសើរចំពោះភាពយន្តរឿង«ហ៊្វូណន» ដែលធ្លាប់ជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ 2018 រឿង«ផ្នូរគ្មានឈ្មោះ»ដែលធ្លាប់ឈ្នះមហោស្រពភាពយន្តនៅទីក្រុងវេនីស, និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ មុននេះក្ដៅៗតំណាងឲ្យកម្ពុជា ខណៈដែល រឿង «តន្ត្រីជីវិត»របស់មហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន កាលពីឆ្នាំ 2018 ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ លោកថាគឺមោទនភាពធំណាស់ ដែលភាពយន្តល្អៗទាំងនេះ ស្រាប់តែយកមកបង្ហាញនៅក្នុងមហោស្រពភាពយន្តអន្តរជាតិលើកនេះ ដោយលោកបញ្ជាក់ថា បើព្រឹត្តិការណ៍មួយនេះ មិនត្រូវបានចាប់អារម្មណ៍ និងទទួលស្គាល់ពីអន្តរជាតិ ក៍មិនអាចទាក់ចិត្តផលិតករបរទេសអោយមកចូលរួមយ៉ាងច្រើនបែបនេះដែរ។ លោកកាន់តែសប្បាយចិត្តដែលថ្ងៃបិទមហោស្រព មិនត្រឹមតែថ្នាក់ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសរហូតដល់រាប់រយនាក់ចូលរួមបិទពិធី ខណៈដែលក្នុងចំណោមនោះផលិតករ តារាសិល្បៈខ្មែរ រួមទាំងផលិតករ និងតារាអន្តរជាតិផង ក៍បានអញ្ជើញជាកិត្តិយសផង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ បានប្រកាសធ្វើឡើងកាលពីថ្ងៃទី៩ មីនា ដោយបញ្ចប់ថ្ងៃ១៤ មីនា ដោយភាពយន្តខ្មែរចំនួន 26 និងភាពយន្តបរទេសជាង១០០រឿង ត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្តធំៗនៅភ្នំពេញ ដូចជានៅរោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ ដោយក្នុងពេលដំណើរការចាក់បញ្ចាំងនេះ មានអ្នកទស្សនាជាច្រើនចាប់អារម្មណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here