ស៊ឹម សុវណ្ណដុល្លារ ចាប់ផ្ដើមស៑ប់នឹងសិល្បៈ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្តែង និងជាតារាចម្រៀង មុខកាត់ចិន និងមានអាជីពក្រៅសិល្បៈជាមន្ត្រីប៉ូលីស លោក ស៊ឹម សុវណ្ណដុល្លារ ត្រឹមតែលឹបលក្នុងការសម្ដែងផ្សេងៗ ដោយសារនិស្ស័យក្នុងសិល្បៈ។ យ៉ាងណាមិញ ក្នុងមួយរយៈពេលចុងក្រោយ គេឃើញលោកសកម្មក្នុងសកម្មភាពថតផ្សេងៗ ដោយក្រៅពីចេញទទួលថត MV និងរាំសម្រាប់អបអរចូលឆ្នាំ លោកក៍ប្រកាសថា នឹងទទួលការងារនេះអោយបានពេញទំហឹងផងដែរ។

លោក ស៊ឹម សុវណ្ណដុល្លារ និយាយថាក្នុងរយៈពរលលឹបលៗ លោកបានសម្រេចចិត្តបោះបង់ការសម្ដែងជាច្រើន ដោយបិះនឹងបណ្ដាផលិតករភ្លេចមុខ។ លោកទើបតែមានទឹកមាត់លេបនៅលើវិថីសិល្បៈច្រើនជាងមុនកាលពីពេលថ្មីៗប៉ុណ្ណោះ ខណៈដែលលោកបង្ហាញខ្លួនលើកនេះ គឺធ្វើអោយបណ្ដាផលិតករខ្លះស្រឡាំងកាំង ហើយកក់ការងារជាហូរហែរ។ លោកត្រូវគេឃើញបង្ហាញខ្លួនជាគូៗ ជាមួយតារាសម្តែងកញ្ញាឯក សុវណ្ណារត្ន័ ដោយទោះជាមានវ័យជ្រេបន្តិច តែក៍ទាក់ទាញការចាប់អារម្មណ៍។

លោកដុល្លារថ្លែងថា«អារម្មណ៍លើវិថីសិល្បៈពេលនេះដូចជាកក់ក្តៅបន្តិចដោយសារតែមានគេស្គាល់ខ្លះហើយអាចលោតចូលឆាកតន្ត្រីលើទូរទស្សន៍បាន២ទៅ៣ស្ថានីយ៍ដែរ។ បើពីមុនវិញគឺបានគេមើលរំលងប៉ុណ្ណោះ ទើបចេះតែខ្ជិល ហើយលិបលៗ” លោកបន្តថា កាលពីមុនមិនសូវជាបានចេញមុខមាត់ឡើយ ទើបធ្វើអោយលោកចង់បាក់ទឹកចិត្ត ហើយមិនចង់ត្រលប់មកកាន់វិថីនេះ។ លោកប្រកាសអរគុណដល់អ្នកធ្លាប់ជួយលោកទាំងពីមុន និងពេលនេះ ដែលធ្វើអោយលោកមានកម្លាំងចិត្តជាងមុន។

តារាចម្រៀង លោកស៊ឹម សុវណ្ណដុល្លារ បញ្ជាក់ថា រវាងលោក នឹងកញ្ញាឯក សុវណ្ណារត្ន័ទៅណាមកណាតែជាមួយគ្នាមែន ដោយត្រូវបានគេចំអន់ថា មានទំនាក់ទំនងលើសពីមិត្តភាពនោះផង ខណៈដែលលោកប្រកាសកំពុងសិក្សាចិត្តគ្នា ដោយមិនបានប្រកែកនោះឡើយ។ លោកនឹងដៃគូ ត្រៀមចេញចម្រៀងថ្មីៗដាក់នៅលើសង្គមយូធូបវាយលុកដើម្បីបន្ថែមការចាប់អារម្មណ៍នោះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here