គ្រាន់តែលេចមុខ ក្នុងពិធីចែកអំណោយ កញ្ញា ភីយ៉ា ត្រូវគេស្នើអោយចេញទៅថៃ

0

មិនខុសពីធ្វើបុណ្យបានបុណ្យ តារាសម្ដែងកញ្ញា ភីយ៉ា ដែលមានឈ្មោះដើមថា លី ឌីណា ត្រូវបានផលិតករទាក់ទងអោយចេញទៅថៃយ៉ាងកាលីប បន្ទាប់ពីបានឃើញនាងដោយផ្ទាល់នៅក្នុងពិធីចែកអំណោយដល់ក្មេង និងចាស់ៗក្នុងសហគមន៍នៅស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង។ នាងបានទទួលសំណើរអោយចេញទៅកាន់ប្រទេសថៃនោះផង បើទោះជាកាលបរិច្ឆេទនៅមិនទាន់កំណត់ និងតម្លៃថ្លៃថ្នូរ នៅមិនទាន់ត្រូវគ្នានៅឡើយ។

ផលិតករមួយរូបដែលត្រូវគេស្គាល់ថាជាអ្នកទាក់ទងតារាៗអោយថតស្ពត បានចេញមុខទាក់ទងរូបនាងដោយផ្ទាល់ភ្លាមៗ បន្ទាប់ពីនាងបញ្ចប់សកម្មភាពចែកអំណោយ ដោយលោកគម្រោងយកនាងអោយចេញថតស្ពតអោយផលិតផលមួយ ហើយបានបញ្ជាក់ប្រាប់ថានាងជាតារាដែលលោកចង់អោយលេចមុខថតស្ពតមួយនោះ ព្រោះតែមានតម្រូវការពីខាងម្ចាស់ផលិតផល។

ស្ពតដែលខាងផលិតករទាក់ទងអោយនាងទទួលនោះ គឺជាស្ពតស្រាប៊ៀមួយប្រភេទ តែនាងមិនត្រូវបានគេជ្រើសអោយថតជាវីដេអូនោះទេ គឺគ្រាន់តែតម្រូវអោយថតរូបហ្វឹកប៉ុន្មានប្លង់ប៉ុណ្ណោះ នៅក្នុងប្រទេសថៃ។ យោងតាមការទម្លាយ គឺនាងនឹងត្រូវវចាកចេញទៅកាន់ប្រទេសថៃក្រោយការត្រូវរ៉ូវ ហើយប្លង់ដែលនាងត្រូវថត ក៏មានការចាត់ចែងយ៉ាងឥតខ្ចោះពីខាងផលិតករថៃផងដែរ។ យ៉ាងណាមិញ នៅមិនទាន់ច្បាស់ថានឹងនៅមានលទ្ធផលយ៉ាងណានោះទេ ក្នុងពេលដែលកិច្ចការនេះ នៅមិនទាន់ឈានដល់ការត្រូវរ៉ូវនៅឡើយ។

កញ្ញា ភីយ៉ា បានថ្លែងបញ្ជាក់ថា កញ្ញាពិតជាត្រូវបានផលិតករមួយរូប ទាក់ទងអោយថតស្ពតនៅក្នុងប្រទេសថៃ ក្នុងពេលចុះធ្វើសកម្មភាពចែកអំណោយដល់ក្មេងៗ នៅក្នុងសហគមន៍ដាច់ស្រយាលនៅខេត្តកំពង់ឆ្នាំងនោះមែន ប៉ុន្តែនាងថាអ្វីៗនៅមិនទាន់ច្បាស់លាស់មួយរយភាគនៅឡើយទេ ដោយនាងបញ្ជាក់ថាបើទោះជាត្រូវតម្លៃគ្នា ក៏មិនទាន់ដឹងថាតើការចុះថតនៅក្នុងប្រទេសថៃ នឹងមិនប៉ះការងារដែលនាងកុងត្រានៅក្នុងប្រទេសកម្ពុជា ឬក៏អត់។ នាងថាការងារមួយនេះ អាចទទួលបានកម្រៃខ្ពស់ ដោយសារតែខាងផលិតករបានផ្តល់តម្រុយអោយនាង ដឹងថាអាចទទួលបានកម្រៃល្អ សមនឹងទំហ៊ំការងារ ហើយនាងក៏មានការចាប់អារម្មណ៍ចំពោះការងារថតស្ពតជារូបថតមួយនេះ។ កញ្ញាបន្តថា សកម្មភាពថតផ្សាយពាណិជ្ជកម្មនាងកាន់តែទទួលបានច្រើននាពេលចុងក្រោយ ប៉ុន្តែសម្រាប់ការងារថតឃោសនាផលិតផលនៅក្រៅស្រុកក៏មិនទាន់មានដែរ ទើបនាងយល់ថាខ្លួននឹងចាប់អោយជាប់ ដើម្បីបង្កើនក្រេឌីតបន្ថែមពីលើការសម្ដែងដែលកាន់តែមានទីផ្សារ។ នាងថាការបង្ហាញខ្លួនចុះចែកអំណោយនៅក្នុងតំបន់ឆ្ងាយនោះ ដ្បិតថាចំណាយថវិកា និងធ្វើដំណើរផ្លូវឆ្ងាយខាតអស់មួយថ្ងៃជាមួយនឹងកិច្ចការសង្គមនេះ ប៉ុន្តែក៏ទទួលបានផលវិជ្ជមានមួយវិញតបស្នងផងដែរ បន្ទាប់ពីត្រូវផលិតករទាក់ទងអោយទៅថតស្ពតដល់ថៃ ដែលនាងយល់ថាគឺជាដំណឹងល្អ បើទោះជាកិច្ចការនោះមិនទាន់ឯកភាព និងកុងត្រា៕

LEAVE A REPLY

Please enter your comment!
Please enter your name here