ធ្លាប់តែដើរថតរូប សេង វណ្ណូលី ចេញបទ”រាំតាលុងពពែក្រោម” ពង្រឹងការចាប់អារម្មណ៍

0

ក្នុងពិភពចម្រៀង លោក សេង វណ្ណូលី មិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ ក្នុងពិភពចម្រៀង បើទោះជាម្ចាស់បទ”កំពង់ស្ពឺបាត់ស្នេហ៍”ធ្វើអោយមានការចាប់អារម្មណ៍។ ប៉ុន្តែក្នុងវិស័យជាអ្នកថតរូប គេស្គាល់តារាខ្មៅស្រអែមនេះភាគច្រើន ដោយសារតែលោកមានឯកទេសផ្នែកថតរូប ហើយមានទីផ្សារច្រើនគាំទ្រ។

លោក សេង វណ្ណូលី ថាខ្លួននៅតែស្រលាញ់វិស័យចម្រៀង ទើបសម្រេចចិត្តចេញបទ”រាំតាលុងពពែក្រោម” ដែលនិពន្ធដោយបងប្រុសរបស់លោក ហើយជាបទដែលរៀបរាប់ពីភូមិស្រុកមួយនៅស្រុកពញាឮ ក្នុងខេត្តកណ្ដាល។ លោកថាមួយបទនេះ ជាអ្វីដែលលោកបន្តស្ទាបស្ទង់ ខណៈដែលបើបទមួយនេះទទួលបានការគាំទ្រ នោះលោកនឹងតស៑ូផលិតបទថ្មីៗទៀត ដោយមិនខ្វល់ពីការចំណាយយ៉ាងលំបាកនោះទេ។ លោកថាខ្លួនមិនទាន់សម្រេចគោលដៅបានក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំលេងនៅឡើយទេ ប៉ុន្តែលោកបានក្លាយជាតារាចម្រៀងប្រចាំក្លិបមួយ គ្រាន់បានបង្វឹកសមត្ថភាព និងមានកញ្ចប់លុយផ្គត់ផ្គង់ជីវតដោយមិនលំបាក។ លោកមិនទាន់ច្បាស់ថានឹងបញ្ចេញបទរាំៗបន្ថែមទៀត ដើម្បីអោយបទ”រាំតាលុងពពែក្រាម” នឹងកាន់តែបានទទួលការគាំទ្រនោះទេ ស្របគ្នាដែលបទចម្រៀងនេះក៍មិនទាន់ច្បាស់។

ចង់ដឹងថា អ្នកថតរូបក្នុងកម្មវិធីធំៗមួយនេះ ច្រៀងពិរោះប៉ុណ្ណា តោះវាយតម្លៃ៖

LEAVE A REPLY

Please enter your comment!
Please enter your name here