មកស្គាល់ស្នាដៃ ម្ចាស់បទ«ជីវិតក្មេងវត្ត» ក្រោយមរណភាព

0

ក្រោយពីមានជំងឺប្រចាំកាយមួយរយៈធំ តារាចម្រៀងជាម្ចាស់មរតកដើមមួយរូបផង ដែលគេស្គាល់ថាជាម្ចាស់បទ«ជីវិតក្មេងវត្ត» និងជាម្ចាស់បទចម្រៀងប្រពៃណី រាប់មិនអស់ លោក យិន សារិន បានទទួកមរណភាពហើយកាលពីល្ងាចថ្ងៃទី៣១ ដំណាច់ខែឧសភា មុននេះ។

លោកបានបន្សល់នូវស្នាដៃចម្រៀងរាប់មិនអស់ ដោយអាចនិយាយថា ការបាត់បង់ជីវិតរបស់លោក គឺជាការបាត់បង់អ្នកសិល្បៈដ៍កម្រមួយរូបនោះផង។

ស្នាដៃរបស់លោក យិន សារិន រួមមាន បទ “ដំរីយោលដៃ”, “បណ្តាំលោកគ្រូ”, “ព្រះពាយផាត់” និងបទ «ជីវិតក្មេងវត្ត» ជាដើម ដែលបទចម្រៀងទាំងនោះ សុទ្ធតែមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់វណ្ណៈ។ លោកគ្រូ យិន សារិន នោះ បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងវ័យ៦៨ឆ្នាំ និងកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានម្ដុំសាលាកសិកម្មព្រែកលាភ។
ការបាត់បង់ជីវិតរបស់លោក បានធ្វើអោយតារាសិល្បៈបុរាណ មានការរន្ធត់ចិត្ត និងក្ដុកក្ដួលយ៉ាងខ្លាំង ដោយសារតែលោកគឺជាតារាសិល្បៈរៀមច្បងមួយរូប ដែលមានទេពកោសល្យ មិនធម្មតា។ មកទល់ពេលនេះ មិនទាន់ដឹងថា ពិធីបុណ្យសពរបស់លោក តើនឹងមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗរូបណាខ្លះនោះទេ ដោយសារតែលោកជាតារាចម្រៀងបែបទម្រង់បុរាណ ដែលមិនសូវមានតារាៗស្រករក្រោយ ចាប់អារម្មណ៍ភាគច្រើន។ ប៉ុន្តែគេកត់សម្គាល់ថា ក្រោយលោកទទួលមរណភាព ស្នាដៃរបស់លោក ត្រូវបានអ្នកលេងហ្វេសប៑ុកជាពិសេសក្មេងៗ ចែកចាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here