


មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអតីតតារាចម្រៀងប្រចាំផលិតកម្ម M លោក អាន វិសាល ស្រាប់តែបានបង្ហោះថាបែកក្បាលព្រោះតែត្រូវគេវាយ។ លោកបានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនថា”បងៗអ្នកកាសែតអើយ បើខ្ញុំចេះផុសខ្ញុំផុសហើយ ព្រោះវាខ្មាស់គេ ណាមួយខ្ញុំមិនចង់អោយមា្តយខ្ញុំដឹងផង គាត់ចាស់ ហើយ.ហើយគាត់មានជំងឺទៀត ពេលមានរឿងភា្លមៗខ្ញុំអង្វរ ម្តងហើយម្តងទៀតមិចបានធ្វើបែបហ្នឹង( បាទជួយ like & share បាទអគុណ)”។ លោក ចាន់ មករា អ្នកផលិតស្ពត និងជាគូស្នេហ៍កញ្ញា ដេនី ក្វាន់ បានបង្ហោះថា លោក អាន វិសាល បែកក្បាលដោយសារត្រូវគេវាយក្បាលនឹងញញួរ។ លោកបានបង្ហោះថា”តារាចម្រៀង អាន វិសាល ត្រូវគេវាយក្បាលនឹងញញួរ ម្ចាស់ខ្លួន (អាន វិសាល) បែរជាសុខចិត្ត សំងំស្ងៀម ព្យាយាមលាក់ ពត៏មានទៅវិញ។តោះជួយshare និង ជួយឈឺឆ្អាល ដើម្បីជួយគាត់ផង។
ទោះបីគាត់មិនចង់ Ann Visal II”។ ការបង្ហោះរបស់សាមីខ្លួន និងលោក ចាន់ មករា ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់បទ”ទឹកភ្នែកខ្ទើយ”រូបនេះ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយ ក្រៅពីឆ្លើយតបអ្នក Comment ថាលោកឈឺក្បាលយ៉ាងខ្លាំង ក្រោយត្រូវវាយបែកក្បាលហូរឈាម។ លោក ចាន់ មករា បានទទូចអោយមានការអន្តរាគមន៍ជួយដល់លោក អាន វិសាល ដោយលោកអះអាងថា លោក អាន វិសាល ពិតជាគួរអោយសង្វេគក្រោយធ្លាក់ប្រជាប្រិយភាព។
ប្រភពផ្លូវការបានអះអាងថា លោក អាន វិសាល ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម វាយមួយញញួរចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីម៉ោងប្រហែល១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយនៅផ្លូវលេខ113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្រ្ដីម្នាក់ ដែលមិនទាន់ច្បាស់ថាជាប្រពន្ធ ឬជាបងស្រី បានប្រាប់អ្នកសារព័ត៍មានក្នុងស្រុកថា លោក អាន វិសាល បានចេញពីហាងមួយកន្លែង ដែលជាកន្លែងច្រៀងរាល់រាត្រី ដោយជិះម៉ូតូម៉ាក CD ដល់ផ្លូវលេខ113 ក៍ឈប់ទិញអីវ៉ាន់ចាប់ហួយហូប បន្ទាប់មកក៍មានក្រុមក្មេងស្ទាវជិះម៉ូតូមកដល់ជិតបើករេពេញផ្លូវ។ ប្រភពនោះបន្តថា ក្រោយពេល លោក អាន វិសាល ប្រាប់ថា អូនបើកម៉ូតូប្រុងប្រយ័ត្ន កុំបើករេចឹង ប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ក៍ឈប់មុខតូបលក់អីវ៉ាន់ដែលគេស្គាល់ថា ជាកន្លែងលក់របស់ម្ដាយក្មេងស្ទាវ ហើយវាយនឹងញញួរ បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់។
លោក អាន វិសាល ទៅបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែនៅមិនទាន់ដឹងថានឹងមានសភាពបែបណាឡើយក្នុងពេលនេះ។












