ឃើញវីឌីអូនេះ មិនសរសើរតួអង្គរឿង”ទារុណកម្មខ្មោច” មិនបាន

0

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីមានវីដេអូឃ្លីបមួយត្រូវបានបង្ហោះឡើង ហើយបង្ហាញពីការតស៊ូ៣ចំនុចរបស់លោក ហ៑ុយ យ៉ាឡេង ផលិតករ និងជាតួសម្ដែងក្នុងរឿង”ទារុណកម្មខ្មោច”

អមដោយវីដេអូនេះ លោក បានបង្ហោះថាដើម្បីផលិតរឿងទារុណកម្មខ្មោច:point_right: ខ្ញុំបសនពលី៣យ៉ាង៖
១ ការសម្រកគីឡូ១ខែរហូតដល់១៨គីឡូ គឺជាការសម្រចចិត្តយ៉ាងផុយ
ស្រួយមនុស្សជុំវិញខ្លួនតែងសួរខ្ញុំថាធ្វើកើតអត់:point_right:ខ្ញុំខ្លួនឯងពិតជាភ័យខ្លាច ធ្វើមិនទាន់ពេល តែពី១ថ្ងៃទៅ១ថ្ងៃ
ខ្ញុំមិនដកថយឡើយ ក្នុងចិត្តមានតែអក្សរ តស៊ូ ខំប្រឹង លះបង់ ពេញនៅក្នុងខ្លួនទីបំផុតខ្ញុំធ្វើបានស្រកបាន១៨គីឡូក្នុងមួយខែទោះបីខ្ញុំថតចប់ ខ្ញុំត្រូវចូលពេទ្យក៍ដោយ:muscle:
២ ការរៀបចំថតឈុតដោតម្ជុលចូលសាច់ពិតជាលំបាក រៀបចំតាំងពីល្ងាច ភ្លឺទើបថតចប់ ខ្ញុំរារែកច្រើនដងចំពោះការ
ដោតម្ជុលចូលសាច់ ខ្ញុំចង់បដិសេធច្រើនដង តែខ្ញុំបានសច្ចាហើយ
ថាធ្វើវាអោយបានម៉ោង៥ជិតភ្លឺខ្ញុំសម្រេចចិត្តធ្វើវាបាន:muscle:
៣ ការចងព្យួរដាំក្បាលជ្រមុជទឹកពិតជាលំបាក ចងលើកទី១បេះដូង
ខ្ញុំលោតញាប់ ខ្ញុំថប់ដង្ហើម រកកល់ចង់សន្លប់ ខ្ញុំផ្អាកស្រាយខ្សែរចេញ
ខ្ញុំលួចភ័យម្នាក់ឯង ខ្ញុំចង់សម្រេចចិត្តបោះបង់ម្តងៗ តែខ្ញុំមិនអាចក្បត់
សន្យាឡើយ ទីបំផុតម៉ោង៥ភ្លឺខ្ញុំសម្រេចចិត្តធ្វើវាបាន ខ្ញុំរំភើបលួច
ស្រក់ទឹកភ្នែកម្នាក់ឯង ដូចខ្ញុំបានរួចពីស្លាប់:sob: ភាពយន្តនេះខ្ញុំតស៊ូ ខ្ញុំលះបង់ ដើម្បីបម្រើជូនបងប្អូនទស្សនា
ដើម្បីនាំភាពយន្តជាតិយើង ឆ្ពោះទៅឆាកអន្តរជាតិ ក្តីសង្ឃឹមខ្ញុំថ្ងៃណាមួយឆាប់ៗនេះ ភាពយន្តខ្មែរនិងស្មើមុខស្មើមាត់
លើឆាកអន្តរជាតិ ទារុណកម្មខ្មោច ខ្សែភាពយន្តដែលខ្ញុំលះបង់ខ្ពោះ
កំពុងចាក់បញ្ចាំង សូមអរគុណចំពោះការគាំទ្រភាពយន្តខ្មែរ :pray:
ខ្មែរដើម្បីខ្មែរ:pray:”។

ជាមួយនឹងការបង្ហោះសារ និងវីដេអូ ពីការលះបង់នោះ មិនមានអ្នកណាមិនសរសើរនោះទេ ក្នុងពេលដែលការលះបង់នេះ គឺកម្រមានតួសម្ដែងហ៑ានធ្វើ។

LEAVE A REPLY

Please enter your comment!
Please enter your name here