ខ្លាំងជាង ឱក សុគន្ធកញ្ញា! ព្រាប សុវត្ថិ ធ្វើអោយផ្ទុះ”ឋានព្រះឥន្ទ” នៅប៉ោយប៉ែត

0

លើសពីឱក សុគន្ធកញ្ញា ដែលធ្វើអោយកក្រើកពិធីជប់លៀង អមដោយបើកសម្ពោធគម្រោងលក់ចម្ការមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ ឯណោះវិញ គឺរឹតតែធ្វើអោយកញ្ជ្រោលព្រឹត្តិការណ៍ដែលមានឈ្មោះថា”ឋានព្រះឥន្ទ” ដែលបានធ្វើនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ មីនា នោះទៅទៀត។ គ្រាន់តែមានការប្រកាសថា លោកឡើងឆាកមិនទាន់ទាំងបកស្រាយបទចម្រៀង គឺមានអ្នកគាំទ្រឡោមព័ទ្ធកកកុញពេញឆាកតែម្ដង។

លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៊ុនស្របច្បាប់ពុះលក់ចម្ការជាហិកតារារ ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំអោយផងដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ លោកទទូចអោយគាំទ្រគម្រោងមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៍ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ លោកថាជារឿងសប្បាយចិត្តណាស់ ដែលលោកបានច្រៀងបើកសម្ពោធគម្រោងលក់ចម្ការដូងក្រអូបរបស់ក្រុមហ៊ុននេះស្ថិតនៅខេត្តសៀមរាប ដោយកាន់តែសប្បាយ នៅពេលគ្រាន់តែឡើងឆាកភ្លាម ក៏មានម្ចាស់ចម្ការយ៉ាងកុះករមកគាំទ្រលោកពេញមុខឆាក។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា ក្រោយពីលោកទទួលជោគជ័យក្នុងគម្រោងពុះលក់ចម្ការធុរ៉េន ចម្ការបឺ និងចម្ការដូងក្រអូប នៅខេត្តពោធិសាត់ មណ្ឌលគីរី និងកំពត ពេលនេះក្រុមហ៊ុនរបស់លោកសម្រេចបើកលក់ចម្ការដូងក្រអូបនៅខេត្តសៀមរាប ក្នុងគម្រោងទី៨ទៀតហើយ ដោយធ្វើពិធីសម្ពោធនៅក្រុងប៉ោយប៉ែត ក្រោមវត្តមានអភិបាលក្រុង និងតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ នាយពែកមី និងក្រុមកំប្លែងល្បីៗ។ លោកថាគម្រោងនេះ ត្រូវបានប្រកាសលក់ បន្ទាប់ពីក្រុមហ៊ុនប្រមូលទិញដីចម្ការពីពលរដ្ឋនៅឃុំស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប បានជាង១ពាន់ហិកតារ ហើយសម្រេចដាំជាចម្ការដូងក្រអូប ស្របតាមសណ្ឋានដី ដើម្បីពុះជាឡូតិ៍លក់វិញ ដោយក្នុងមួយឡូតិ៍មានទំហំ៥០ម៉ែត្រ គុណនឹង២០០ម៉ែត្រ ស្មើនឹងមួយហិកតារ ដោយលក់ក្នុងតម្លៃដី១៤០០០ និងតម្រូវអោយបង់រំលោះ ដោយគ្មានតម្កល់ប្រាក់កក់ ឬ ឯកសារ។ អ្វីដែលសំខាន់គឺក្រុមហ៊ុនធានាផ្ដល់ប្លង់រឹងពេលបង់រំលោះចប់ និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំគឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៊ុនមើលថែ។

លោក សាន ស៑ានហូ អភិបាលក្រុងប៉ោយប៉ែត បានអះអាងថាគម្រោងឋានព្រះឥន្ទរបស់ក្រុមហ៊ុន គឺគម្រោងលើកស្ទួយវិស័យកសិកម្មដ៍ល្អមួយ ដែលក្រៅពីជួយអភិវឌ្ឍន៍ដីស្រែដីចម្ការទុកចោល អោយក្លាយជាតំបន់ពណ៍បៃតង និងជាតំបន់ទេសចរណ៍ ក៏ជាគម្រោងដែលជួយអោយពលរដ្ឋទទួលបាននូវកំណប់ទ្រព្យតកូនតចៅផងដែរ។ លោករំពឹងថាអ្នកចូលចិត្តវិនិយោគលើគម្រោងដីឡូតិ៍តូចៗនឹងចាប់អារម្មណ៍មកវិនិយោគលើគម្រោងដីចម្ការធំៗបែបនេះវិញ ដោយសារគម្រោងមួយនេះ មានការទទួលស្គាល់ច្បាស់លាស់ពីរដ្ឋាភិបាល ហើយមិនមែនជាដីសម្បទាន ឬដីជួល ដែលបារម្ភពីការបង់ដាច់ហើយមិនបានដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here