លូយណាស់! តារាចម្រៀង វុទ្ធ សុគន្ធា ឡើងផ្ទះភ្លែត ប្រកាសទៅកើបលុយនៅអូស្ត្រាលីភ្លាម

0

ក្នុងពិធីឡើងគេហដ្ឋានថ្មីនៅបុរីពិភពថ្មីឈូកវ៉ា២ កាលពីថ្ងៃទី៦ មីនា តារាចម្រៀងកំពុងឡើងកូដ និងសំបូរទីផ្សារក្រៅស្រុក កញ្ញា វុទ្ធ សុគន្ធា បានអះអាងថា កញ្ញានឹងឡើងទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីនៅអំឡុងខែ៤ខាងមុខនេះហើយ ខណៈដែលនៅខែ៨ ក៏នឹងឡើងទៅម្ដងទៀត ហើយច្បាស់ការជាងគម្រោងត្រូវឡើងទៅនៅខែ៤នោះទៅទៀត។ ក្នុងនោះនាងក៍នឹងផលិតបទចម្រៀងផ្ទាល់ខ្លួនបង្អួតមហាជនអោយមានបទផ្ទាល់ខ្លួនក្រោយពេលត្រលប់មកវិញផងដែរ ដើម្បីពង្រីកកេរ្ត៍ឈ្មោះ។

កញ្ញា វុទ្ធ សុគន្ធា បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាងមានទីផ្សារឡើងច្រៀងលើឆាកទូរទស្សន៍ច្រើនណាស់ ហើយក៍មានផលិតកម្មទាក់ទងអោយនាងចូលច្រៀងច្រើនដែរ ប៉ុន្តែបណ្ដាលមកពីនាងរវល់រឿងច្រៀងប្រចាំអោយក្រុមលោកជេកស៍ ម្ចាស់បទសេដ្ឋីស្រុកស្រែ និងច្រៀងប្រចាំអោយក្រុម លោក នៅ ស៊ីនឿន ក៏ដូចជាក្រុមផ្សេងៗរកពេលទំនេរមិនបានទើបចេះតែឃ្វៀងឡើងប៉ុស្តិ៍ និងមិនហ៑ានចូលផលិតកម្ម។ ម្យ៉ាងមកពីនាងឧស្សាហ៍តែរឿងចេញច្រៀងនៅក្រៅប្ររទេសផង ទើបនាងមិនសូវហ៑ានទទួលការងារក្នុងស្រុក។ ជាក់ស្ដែងគ្រាន់តែជាង២ឆ្នាំចុងក្រោយនាងចេញទៅច្រៀងយូរៗសប្ដាហ៍នៅក្នុងប្រទេសអូស្ត្រាលីចំនួន៥លើកមកហើយ ទើបធ្វើអោយនាងចង់ផលិតបទចម្រៀងផ្ទាល់ខ្លួនក៍មិនទាន់ ហើយបើរឿងកុងត្រាចូលក្នុងផលិតកម្មណាទៀតគឺរឹតតែពិបាក។ នាងថាខ្លួនបានផ្ទះថ្មីនៅបុរីពិភពថ្មីឈូកវ៉ា២ ដោយសារតែលុយកាក់ពីការឡើងច្រៀងក្រៅប្រទេស និងអាហ្វែក្នុងពិធីផ្សេងៗសុទ្ធសាធ ទើបនាងមិនដែលជំពប់ជុំវិញព័ត៍មានថាមានបុរសនេះ ឬ បុរសនោះ ជាអ្នកជំរុញនូវភាពហ៊ឺហារពីក្រោយខ្នង។ អ៊ីចឹងហើយទើបនាងសម្រេចចិត្តចេញទៅកើបលុយនៅអូស្ត្រាលីនៅអំឡុងខែ៤ នេះទៀត ដោយគម្រោងបើគ្មានការប្រែប្រួលគឺនឹងត្រូវឡើងទៅមុនចូលឆ្នាំខ្មែរ។

តារាចម្រៀងវ័យ២៣ឆ្នាំ ដែលច្រៀងបានពិរោះ និងមានសំលេងបត់បែនគួរអោយសរសើររូបនេះបន្តថា កញ្ញាគង់តែរកពេលផលិតបទចម្រៀងបង្ហោះផ្ទាល់ខ្លួននោះទេ ប៉ុន្តែមកពីនាងរវល់មិនទាន់ដកឃ្លា និងចង់គិតថារង់ចាំអោយនាងមកពីអូស្ត្រាលូមួយជើងទៀតសិន ទើបនាងមិនទាន់អើពើ។ នាងក៍ប្រកាសដូចគ្នាថា នៅមិនទាន់ខ្វាយខ្វល់រឿងស្នេហ៍ដូចគ្នា ក្នុងពេលដែលនាងក៍គិតថាខ្លួនមិនទាន់មានពេលគ្រប់គ្រាន់ក្នុងការគិតគូរ ដែលមិនចង់អោយមានអ្នកស្រលាញ់ហើយក៍ប្រេះឆាគ្នា។ នាងថាប្រឹងកើបលុយសិន ចាំរួចរាល់បំណុលទិញផ្ទះ និងមានទ្រព្យសម្បត្តិជាប់ខ្លួនអោយហំបន្តិច ចាំរៀបការតែម្ដងក៍មិនហួសពេលដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here