រឿង”លោកប្តី” លាតត្រដាងគោលគំនិតក្នុងថ្ងៃបើកសម្ពោធ

0

កាលពីថ្ងៃទី៥ មីនា វណ្ណកម្មថ្មីរឿង«លោកប្តី»ដែលជាស្នាដៃរបស់ផលិតកម្មអិលឌីភាពយន្ត ក្រោមការនិពន្ធរបស់នាយពែកមី។ ផលិតកររឿងបានលាតត្រដាងពីគោលបំណងក្នុងការនិពន្ធរឿងនេះ និងពីខ្លឹមសារក្នុងភាពយន្តនេះទាំងមូល ខណៈដែលរឿងនេះ ប្រកាសចាក់បញ្ចាំងចផ្លូវការនៅថ្ងៃទី៧ មិនា ឆ្នាំ២០១៩ តទៅ។

នាយពែកមី តួអង្គសំខាន់ និងជាអ្នកនិពន្ធ បានប្រាប់”ផ្ទះតារា” រឿង«លោកប្តី»គឺជារឿងដែលបង្ហាញឲ្យបុរសទាំងឡាយពិចារណាគិតដល់ចិត្តប្រពន្ឋ ធ្វើអ្វីត្រូវយល់ដល់គ្នា។ ក្នុងសាច់រឿង លោកថានាងខ្ញុងត្រូវដើរតួឆាល់ តែនៅតែទប់អត់ជាប់ជាមួយ ប្តីដែលខូចខិល ហើយទីបំផុតស្វាមីរបស់នាងក៍មានស្រីក្រៅ។ លោកថា អ្នកនាងខ្ញុងត្រូវដើរតួអត់ទ្រាំ ដើម្បីជាជម្រើសកុំអោយបែកគ្នា ហើយទីបំផុតចំណងស្នេហ៍នោះក៍នៅគង់វង្សតែគ្មានសេចក្ដីសុខ និងពោរពេញដោយវិប្បដិសារី។

អ្នកនាងទូច ស្រីលក្ខណ៍ ដែលចូលរួមហើយច្រៀងជាកិត្តិយសបាននិយាយដែរថាស្នាដៃមួយនេះអ្នកនាងពេញចិត្តដោយសារនិយាយពីស្ត្រីនិងស្វាមី។ អ្នកនាងរឿងនេះបានឆ្លុះបញ្ចាំងពីគ្រួសារភាគច្រើន ជាពិសេសគឺបានបង្ហាញអោយឃើញច្បាស់ថា បុរសដែលក្បត់ផិតភរិយា ហើយមានស្រីថ្មី តើបានធ្វើអោយនារីជាភរិយារបស់ខ្លួនទុក្ខសោកកម្រិតណា។ អ្នកនាងថា ប្តីប្រពន្ឋត្រូវស្មោះហ្នឹងគ្នាហើយនាងក៍ជាស្ត្រីមេផ្ទះយល់ច្រើនពីបញ្ហានេះ។

ក្នុងឱកាសសម្ពោធរឿង«លោកប្តី»នាថ្ងៃនោះ គេឃើញវត្តមានតារាចូលរួមច្តើនកុះករ ដូចជាអ្នកនាងចន ចន្ទ័លក្ខិណា និងស្វាមី លោកឡេង ណាវ៉ាត្រា និងភរិយា លោកតាវុិចទ័រ និងភរិយា កញ្ញាដេនីក្វាន់ និងគូស្នេហ៍ លោកមួន ម៉ារ៉ានិងភរិយា លោករ៉ូណាន លោកទ្រី តារាវុធ កញ្ញាសម សុជាតារ លោកឈុន សុវណ្ណភក្តី និងសុវណ្ណរ៉ាផា កញ្ញានីឡា កញ្ញា ចាន់ថា នាយគ្រឿន លោកសឿន វិតា អ្នកនាងសុខ ស្រីលក្ខណ៍និងស្វាមីព្រមទាំងតួចាស់ថ្មីជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here