មួយរឿងនេះ ចន ច័ន្ទលក្ខិណា និង ហ៊ុយ យ៉ាឡេង ត្រូវប៉ាន់

0

រយៈពេល៤ថ្ងៃ តាំងពីដាក់បញ្ចាំងភាពយន្តរឿង” ទារុណកម្មខ្មោច” គេកត់សម្គាល់ អ្នកទស្សនាភាពយន្តនេះឡើងណែនៗតែម្ដង។ អ្នកតាមដានទីផ្សារភាពយន្តខ្មែរ បានអះអាងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហ៑ុយ យ៉ាឡេង ពិតជាកើបលុយមិនតិចទេ សម្រាប់ការចាប់ដៃគ្នាក្នុងមួយរឿងនេះ។

យ៉ាងហោចគេឃើញយុវវ័យមិនតិចទេ ជ្រួលច្រាលជាមួយនឹងភាពយន្តរឿង”ទារុណកម្មខ្មោច” ដោយរោងនៅក្រុងភ្នំពេញ និងសៀមរាប តាំងពីថ្ងៃ២៨ រហូតមកដល់ម៉ោងនេះ គឺនៅតែមានអ្នកទស្សនាពេញ Hall។ លោក ហ៊ុយ យ៉ាឡេង ផលិតករមាតុចក្រ និង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវគេឃើញសប្បាយចិត្តក្នុងការកើបប្រាក់ជាមួយរឿងនេះ។ នេះជាស្នាដៃរបស់ ហ៊ុយ យ៉ាឡេង បន្ទាប់ពីអ្នកដឹកនាំម្នាក់នេះជោគជ័យក្នយងការនាំភាពយន្តខ្មែរទៅក្រៅប្រទេសជាហូរហែរ។

៤ថ្ងៃតាំងពីថ្ងៃដាក់បញ្ចាំង ភាពយន្តនេះកន្ត្រាក់បានទស្សនិកជនយ៉ាងខ្លាំង ដោយអ្នកទស្សនាត្រូវគេកត់សម្គាល់ថា ទះដៃ និង កោតសរសើរគពេញទំហឹងថាស្នាដៃកូនខ្មែរមួយនេះ ពិតជាមានគុណភាព ដោយបានផ្ញើសារអោយអ្នកមិនទាន់ទស្សនាសូមទៅទស្សនា ដើម្បីគាំទ្រភាពយន្តខ្មែរមួយនេះខណៈដែល ហ៑ុយ យ៉ាឡេង ក៍គ្រោងបញ្ជូនភាពយន្តនេះ ទៅបញ្ចាំងនៅក្រៅប្រទេស។ លោកហ៊ុយ យ៉ាឡេង អះអាងថា នៅថ្ងៃទី១៧ មីនានេះ លោកនឹងនាំយករឿង”ទារុណកម្មខ្មោច” ទៅចូលទីផ្សារលក់ភាពយន្តពិភពលោកនៅទីក្រុងហុងលោក បន្ទាប់មកទៀតចូលទៅមហោស្រពភាពយន្តនៅម៉ាឡេ បន្ទាប់មកទៀតចូលទៅសាកល្បងទីផ្សារថ្មីនៅប្រទេសភូមា និងវៀតណាមបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here