តារាស្រី២រូប ត្រូវបានចៅខ្មែរ ប្រកាសជាសាធារណៈ

0

នៅទីបំផុតតារាស្រី២រូបត្រូវបានអ្នកជំនួញអនឡាញល្បីឈ្មោះ លោក គុជ សុគន្ធារ័ត្ន ហៅចៅខ្មែរ ប្រកាសតែងតាំងជាតំណាងផលិតផលម៉ាក CK Magic ខណៈដែលនេះគឺជាការប្រកាសទទួលស្គាល់មិនធ្លាប់មាន ចាប់តាំងពីតារាសម្ដែង ដែលជោគជ័យក្នុងអាជីវកម្មរូបនេះប្រកាសនាំចូលកាបូប និងផលិតផលថែរក្សាសម្រស់ ស្របគ្នាតារាល្បីៗមិនតិចនាក់ចង់ក្លាយជាតំណាង។

តារាទាំង២នោះរួមមាន កញ្ញា ខ្លឹម សហរីគា ដែលជាអតីត Miss Grand Cambodia និងអ្នកនាង ឆ័យលី ដាឡែន ដែលសុទ្ធតែជាតារាល្បីឈ្មោះនៅក្នុងពិភពសិល្បៈ។ អ្នកទាំងពីត្រូវបានចៅខ្មែរ ប្រកាសជាតំណាងផលិតផល CK Magic ដែលជាឡេ និងជាគ្រឿងធ្វើអោយស្បែកស និងមុខស្រស់ស្អាតក្មេងជាងវ័យ ល្បីល្បាញប្រចាំប្រទេសថៃដែលលោកសម្រេចចិត្តនាំចូល។ ចៅខ្មែរនិយាយថា ផលិតផលម៉ាក CK Magic មិនមែនផលិតផលខាត់ស្បែក និងជាគ្រឿងធ្វើអោយសម្រស់ស្រស់ស្អាតដំបូងគេ ដែលចៅខ្មែរនាំចូលនោះទេ ប៉ុន្តែដោយសារតែផលិតផលនេះមានគុណភាពសម្រាប់ស្បែក ដែលលោក បានទទួលការពិសោធន៍ពីគុណភាពក្រោមអ្នកឯកទេសប្រចាំប្រទេសថៃ ទើបលោក ជឿជាក់ និងត្រូវតែរើសតំណាងយីហោនេះ ដើម្បីផ្សព្វផ្សាយពីគុណភាពរបស់ CK Magic ទៅកាន់ស្រទាប់មហាជន។

លោកថាខ្លួនសម្រេចជ្រើសយកអ្នកតំណាងផលិតផលម៉ាកល្បី និងមានគុណភាពមួយនេះ ចំនួន៣រូប គឺ កញ្ញា ខ្លឹម ស្រីគា អតីត Miss Grand Cambodia ដែលបច្ចុប្បន្នគឺជាតារាសម្ដែងមានប្រជាប្រិយភាព អ្នកនាងឆ័យលី ដាឡែន តារាសម្ដែង និងជាតារាចម្រៀងជើងចាស់ និងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ លោកថាក្នុងណោមអ្នកទាំង៣ សុទ្ធតែពិបាកក្នុងការស្នើអោយធ្វើជាតំណាងផលិតផល CK Magic ជាពិសេគឺស្ថាបនិកគ្រួសារតារាកម្ពុជា ដោយសារតែលោក បារម្ភខ្លាចពីការប៉ះពាល់សុខភាពស្បែកអ្នកប្រើ ហើយធ្វើអោយប៉ះពាល់ពីតួនាទីរបស់លោក ដែលជាស្ថាបនិករបស់អ្នកសិល្បៈមួយរូប។

លោកថាការព្រមព្រៀងធ្វើជាអ្នកតំណាងរបស់អ្នកទាំង៣ ទើបតែបានកើតឡលងពីការបង្ហាញភស្តុតាង និងឯកសារគុណភាព បញ្ជាក់ពីស្ដង់ដារប៉ុណ្ណោះ។ លោកថា អ្នកទាំង៣ពោលគឺតារាសម្ដែង កញ្ញា ខ្លឹម ស្រីគា និង អ្នកនាង ឆ័យលី ដាឡែន នឹងដើរតួនាទីច្រើនយ៉ាងក្នុងនាមជាអ្នកតំណាងម៉ាកយីហោ CK Magic ដោយលោករំពឹងថា វត្តមានទទួលជាអ្នកផ្សព្វផ្សាយរបស់តារាទាំងពីរ និងស្ថាបនិកគ្រួសារតារាកម្ពុជា លោកផាត់ តារារដ្ឋ នឹងកាន់តែធ្វើអោយម៉ាកផលិតផលមួយនេះ កាន់តែត្រូវបានទទួលស្គាល់។ ចៅខ្មែរបន្តថា អ្នកទាំង៣មិនមែនជាអ្នកតំណាងផលិតផល CK Magic ចុងក្រោយប៉ុណ្ណោះ ដោយនឹងមានបុគ្គលមានឥទ្ធិពលក្នុងសិល្បៈមួយចំនួនទៀត ដែលលោកនឹងបន្តជ្រើសយក ខណៈដែលតំណាងរបស់ CK Magic គឺមិនខុសពីម្ចាស់ហ៊ុនធំមួយរបស់ក្រុមហ៊ុននោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here