ដឹងកាលបរិច្ឆេទ PNN បញ្ចាំងរឿង «បុព្វេសន្និវាស»

0

កាលពីរសៀលថ្ងៃទី៣០ ឧសភា ទូរទស្សន៍PNN បានប្រកាសបើកសន្និសីទរបស់ខ្លួនដើម្បីបង្ហាញពីការទិញសិទ្ធិ និងការកំណត់ថ្ងៃដាក់បញ្ចាំងរឿង«បុព្វេសន្និវាស» ដែលជាភាពយន្តល្បីល្បាញរបស់ប្រទេសថៃ។ ការប្រកាសអោយដឹងនេះ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពយន្តរឿង«បុព្វេសន្និវាស»គ្រាន់តែដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ថៃ គឺល្បីបាត់បាត់ទៅហើយនៅក្នុងប្រទេសកម្ពុជា។

យោងតាមការប្រកាសអោយដឹង គឺទូរទស្សន៍ PNN នឹងសម្រេចចាក់ផ្សាយភាពយន្តភាគថៃ រឿង«បុព្វេសន្និវាស»ចាប់ពីថ្ងៃទី១២ ខែឧសភា ខាងមុខនេះហើយ ដោយកំណត់យកម៉ោង៦ ដល់៧ល្ងាចរៀងរាល់ថ្ងៃ ដល់ថ្ងៃសុក្រ ដោយភាពយន្តនេះ ក៏នឹងដាក់បញ្ចាំងនៅPNN នៅថ្ងៃដដែលចាប់ពីម៉ោង១០ ដល់ម៉ោង១១យប់ផងដែរ។ តំណាងPNN បញ្ជាក់ថាខ្លួនបានសម្រេចបោះទុនក្នុងតម្លៃខ្ពស់ដើម្បីទិញសិទ្ធិរឿងនេះ យកមកដាក់បញ្ចាំង គឺដោយសារតែភាពយន្តរឿង«បុព្វេសន្និវាស» បានក្លាយជារឿងល្បីល្បាញប្រចាំប្រទេសថៃ ដោយគ្រាន់តែក្នុងបណ្ដាញសង្គម Twitter មានអ្នកទស្សនារហូតដល់ជាង១០លាននាក់ និងត្រូវបានកំណត់ថាជាភាពយន្តដែលល្អមើល ហើយមានសាច់រឿងជក់ចិត្តបំផុត ដែលផលិតករថៃបានផលិតឡើង។

ការប្រកាសដាក់បញ្ចាំងភាពយន្តនេះបានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្រោយពីទទួលដំណឹងថា PNN ទិញបានសិទ្ធិយករឿង«បុព្វេសន្និវាស»មកដាក់ផ្សាយ PNN មិនបានបញ្ចេញអោយដឹងពីកាលបរិច្ឆេទក្នុងការដាក់បញ្ចាំងឡើយ។ ក្នុងនោះ PNN ក៏បានចំណាយទុនបញ្ចូលសំឡេងយ៉ាងល្អ និងផលិតបទចម្រៀងជាភាសាខ្មែរមួយបទ ដើម្បីរំលេចភាពយន្តមួយនេះទាំងមូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here