លោក រតនៈ វិសិដ្ឋ ត្រូវគេកត់សម្គាល់ថាខានធ្វើខួបធំមួយរយៈមកហើយ ប៉ុន្តែកាលពីយប់ថ្ងៃទី២២ កុម្ភៈ តារាសម្ដែង និងជាតារាចម្រៀងរូបនេះ បែរជាធ្វើខួបជាទ្រង់ទ្រាយធំម្ដងទៀត នៅក្នុងហាងមួយនៅម្ដុំទួលគោក។ ខួបដែលលោកធ្វើឡើង គឺកើតមានឡើងក្រោយពេលមហាជនភាគច្រើនបានកត់សម្គាល់ឃើញថា លោកមានរឿង២កំពុងកើតឡើង។
ក្រៅពីមានអាហ្វែចេញច្រៀងស្ទើររកពេលសម្រាកមិនបានក្នុងក្រុមលោក យ៉ែម សំអូន និងការងារច្រៀងឯកជន លោក រតនៈ វិសិដ្ឋ ក៍ត្រូវគេដឹងថាទើបតែបានតំណែង ជាពិធីករក្នុងកម្មវិធី”រាត្រីពណ៍ស្វាយ” របស់ទូរទស្សន៍បាយ័នយ៉ាងកាលីបផងដែរ ខណៈដែលតំណែងជាពិធីករក្នុងការប្រគំតន្ត្រីខេត្តក្រុងរាប់មិនអស់ក៏លោកចាប់ផ្ដើមក្ដោបក្ដាប់បានជាថ្មី។ ក្នុងនោះការងារថតម៉ូដ សម្ដែង និងដើរម៉ូដ ក៍ហាក់វិលចូលដៃតារារូបនេះ ខុសគ្នាដាច់ឆ្ងាយពីមួយរយៈមុនដូចគ្នា។ ក្រៅពីចាប់ផ្ដើមជោគជ័យសិល្បៈម្ដងទៀត លោកត្រូវមហាជនលាន់មាត់ថា មានសម្រស់ទាំំងដងខ្លួន និងផ្ទៃមុខទាក់ទាញខុសប្លែកជាងមុនផងដែរ បន្ទាប់ពីលោកសកម្មនឹងការហាត់ប្រាណ ហើយបានប្រើប្រាស់ផលិតផលថែរក្សារូបសម្រស់ ដែលធ្វើអោយលោកកាន់តែតែក្មេងជាងវ័យ។ ទោះជាបានផ្លុំនំអបអរការកើនអាយុមួយឆ្នាំទៀតក្នុងថ្ងៃខួបនោះ ប៉ុន្តែលោករតនៈ វិសិដ្ឋ កាន់តែសង្ហារទាក់ភ្នែក ដោយម៉ូដសក់ពុះចំហៀង និងស្ទីលវ៉ែនតាចុងក្រោយរបស់លោក គឺធ្វើលោកក្មេងជាងមុនចង់ដល់១០ឆ្នាំឯណោះ ហើយមុខមាត់របស់លោក ក៍កាន់តែដូចតារាកូនកាត់កូរ៉េខ្លាំងទៅៗ។ មនុស្សជាច្រើនបានអះអាងថា លោក រតនៈ វិសិដ្ឋ យីអ៊ុនឡើងមែនទែនចុងក្រោយនេះ ដោយក្រសោបបានទាំំងទីផ្សារការងារសិល្បៈធំៗជាថ្មី ហើយស្រស់ក៏សង្ហារជាងមុន អ៊ីចឹងហើយទើបការចំណាយធ្វើខួបធំរបស់លោកកាលពីថ្ងៃទី២២ កុម្ភៈ ត្រូវគេមើលឃើញថាកើតឡើងបន្ទាប់ពីរឿងធំៗទាំង២របស់លោក ទើបតែកើតឡើង។
លោក រតនៈ វិសិដ្ឋ បានអះអាងថា នៅក្នុងឆ្នាំនេះ លោកមានរាសីជាងមុន ជាពិសេសការងារធំៗរត់ចូលដូចព្យុះ ទើបលោកសប្បាយចិត្ត ហើយធ្វើខួបអោយធំ ដើម្បីអោយបានជួបជុំអ្នកសិល្បៈអោយកាន់តែសប្បាយផត។ លោកថាពិធីខួបជាទ្រង់ទ្រាយធំនេះ ខានធ្វើយូរដែរមកហើយ ហើយលោកកាន់តែសប្បាយចិត្តដែលមានភ្ញៀវកុះករមកចូលរួម សូម្បីតែភ្ញៀវមួយចំនួន គឺលោកមិនបានឆាតអញ្ជើញអោយម៉ត់ចត់ទេ។ លោកអះអាងថា នៅក្នុងឆ្នាំនេះ រឿងល្អទាំំង២កំពុងកើតឡើងព្រមគ្នា ទើបលោកយល់ថាមានតែធ្វើខួបអោយសប្បាយបន្ថែមប៉ុណ្ណោះ ទើបជួយអោយលោកមានរាសីត្រដែតជាងនេះ ហើយកាន់តែជួបរឿងសប្បាយៗទ្វេរដងក្នុងជីវិត។









































