សាកអានសំណេរ តារាភេទទី៣រូបនេះ ពិតជាអួលដើម-ក

0

ស្ថិតនៅលើវិថីសិល្បៈ ដែលគេឃើញតារាម្នាក់ៗបង្ហាញភាពស្រស់ស្អាត និងឡូយឆាយ អមដោយទឹកមុខញញឹមស្រស់បស់ គេពិតជាមិនដឹងថានៅក្រោយភាពឈានឡើងរបស់តារាទាំងនោះពោរពេញដោយការលំបាក និងឧបសគ្គយ៉ាងណាទេ ខណៈដែលតារាខ្លះត្រូវគេដឹងថាល្អមើលតែពេលសម្ដែងប៉ុណ្ណោះ ប៉ុន្តែនៅពេលដឹងពីជីវិតពិតគឺក្ដុកក្ដួល។ ជាក់ស្ដែងតារាសម្ដែងភេទទី៣ លោក គន់ រៀមរតនៈ ត្រូវបានអ្នកគាំទ្រជាច្រើនសម្ដែងការហួសចិត្តដែលលោកមានវ័យចង់ពាក់កណ្ដាលមនុស្សទៅហើយ ប៉ុន្តែទើបបានបង្ហាញសញ្ញាប័ត្របាក់ឌុប ក្នុងពេលដែលអ្នកពេបជ្រាយទាំងនោះមិនបានដឹងពីការកំបាកដែលបានកើតឡើង។ លោក បានសរសរសំណេរជាច្រើនឆ្លើយតបចំពោះការរិះគន់ ដែលអ្នកឃើញបានអានហើយពិតជាក្ដុកក្ដួលចិត្ត និងស្ដាយក្រោយចំពោះអ្វីដែលបានសើចយំចំពោះតារារូបនេះ។
លោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា បានសរសើរតបនឹងការសើចយំលោកក្រោយបង្ហោះសញ្ញាប័ត្របាក់ឌុបថា«កុំសើចយំខ្ញុំ! អ្នកមិនមែនជាខ្ញុំ អ្នកគ្មានថ្ងៃយល់? ឈប់រៀនឆ្នាំ៩៧ ថ្នាក់ទី៨នៅព្រៃវែង ឆ្នាំ២០០៨ មកតថ្នាក់ទី៨នៅភ្នំពេញ ដើម្បីបានបាក់ឌុប?✍️រយៈពេល១១ឆ្នាំមុនពេលចាប់ផ្តើមចូលសាលាជាថ្មីដើម្បីបានបាក់ឌុប តើតំណើរជីវិតកំព្រាម៉ែឪមួយនេះ ឆ្លងកាត់ព្យុះភ្លៀងអ្វីខ្វះ….??? រយៈពេល១១ឆ្នាំនោះ កុំថាឡើយរៀនត គឺសូមត្រឹមមានកន្លែងដេក នឹងបាយ២ពេល ស្អីក៍មិនចង់បាន គឺសុំត្រឹមម៉ារស់ តែរស់ដោយសុចរិត ទៀងត្រង់✍️ជាប់បាក់ឌុបឆ្នាំ២០១១ នៅវិទ្យាល័យ ចតុមុខ គឺជាប់ទាំងវេទនាបំផុត? រហូតដល់ពេលនេះ ២០១៩ទៅហើយ នៅតែរកមុខបាតមហាវិទ្យាល័យ សកលវិទ្យាល័យ មុខវិទ្យាអីអោយប្រាដកមិនឃើញ? នេះជាកត្តាធ្វើអោយជីវិតមួយនេះ ដើរស្ទើរមិនទៅមុខ នឹងខ្វះភាពជោគជ័យជីវិត??»។ ការបង្ហោះរបស់លោកធ្វើអោយរិះគន់ថាលោកចាស់ហើយទើបបានសញ្ញាប័ត្របាក់ឌុប និងចង់សំដៅថាបណ្ដាលមកពីនាងឈ្លក់វង្វេងនឹងភាពចង់ល្បីទើបចោលការសិក្សា ហើយទើបមានលទ្ធភាពរៀនបានសញ្ញាប័ត្របាក់ឌុប ដឹងថានៅពីក្រោយរយៈពេលយ៉ាងយូរទើបចប់បាក់ឌុបរបស់លោក ការពិតគឺមានរឿងច្រើន។ លោកធ្លាប់បញ្ជាក់ថាក្រោយពីអស់បង្អែកឪពុកម្ដាយ ជីវិតត្រូវបានផ្សងព្រេងមកស៊ីឈ្នូល និងធ្វើការអោយគេដើម្បីរស់នៅភ្នំពេញយ៉ាងលំបាកបំផុត ប៉ុន្តែលោកនៅតែពុះពារឆ្លៀតរៀនដោយធ្វើការបណ្ដើររៀនបន្តបណ្ដើរ ព្រោះតែចង់បានបាក់ឌុប។ បើទោះជាមនុស្សជាច្រើនមិនអោយតម្លៃសញ្ញាប័ត្រត្រឹមបាក់ឌុបរបស់លោក ព្រោះជាកម្រិតមួយដែលសិស្សភាគច្រើនងាយនឹងតស៊ូបាន ប៉ុន្តែលោក គន់ រៀមរតនៈ បានអះអាងថាស្ថានភាពរស់នៅរបស់លោក និងជីវភាពរបស់លោក គឺបានវាដោយលំបាកខ្លាំងណាស់ ទើបលោកចាត់ទុកថាសញ្ញាប័ត្រនេះមានតម្លៃមហិមាសម្រាប់ខ្លួន។
គួរបញ្ជាក់ថាសារឆ្លើយតបរបស់លោក គឺបានកើតមានឡើងបន្ទាប់ពីលោកត្រូវបានក្រសួងអប់រំកំណត់អោយទៅយកសញ្ញាប័ត្របាក់ឌុបកាលពីថ្ងៃទី២១ កុម្ភៈ ហើយត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនសើចយំ ខណៈដែលលោកក៏មិនមានឱកាសបានបន្តការសិក្សាដល់កម្រិតមហាវិទ្យាល័យ ព្រោះតែស្ថានភាពការងារសព្វថ្ងៃបើហ៊ានព្រលែងដៃ គឺនឹងដាច់បាយផង។ យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោកជាលើកទី២ បានធ្វើអោយអ្នករិះគន់យល់ពីការលំបាក ខណៈដែលក្រោយពីអានសារនេះ ក៏ធ្វើអោយអ្នកលេងហ្វេសប៊ុកក្ដុកក្ដួលចំពោះអ្វីដែលលោកប្រឹងប្រែងតស៊ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here