អនិច្ចារ! Mister Asian International របស់កម្ពុជា ស្ទើរមិនទទួលការចាប់អារម្មណ៍ ពីមហាជនក្នុងស្រុក

0

បើទោះជាបានជាប់តំណែង Top 3 ក្នុងចំណោមបេក្ខជនដែលមានទេពកោសល្យខ្ពស់ ព្រោះតែបានបង្ហាញក្បាច់គុនល្បុក្កតោ ប៉ុន្តែគេចាប់អារម្មណ៍ថា បេក្ខភាពតំណាងកម្ពុជា លោក ឡៅ បញ្ញា មិនសូវបានទទួលការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនោះឡើយសម្រាប់ការប្រកួត Mister & Miss Asian International 2019 ដែលកំពុងប្រព្រឹត្តិឡើងនៅក្នុងប្រទេសថៃ។ បេក្ខជនរូបនេះទទូចអោយជួយបោះឆ្នោតអោយខ្លួន បន្ទាប់ពីសំឡេងឆ្នោតនៅលើហ្វេសប៊ុកដើម្បីដណ្ដើមពានប្រជាប្រិយទទួលបានចំណាយLike តិចជាងគេដាច់ឆ្ងាយ។

បេក្ខជន ឡៅ បញ្ញា ដែលគេស្គាល់ថាជាអ្នកសម្ដែងល្បុក្កតោ និងឈុតអច្ឆរិយអង្គរនៅសៀមរាប បានថ្លែងទទូចនៅលើហ្វេសប៊ុកដើម្បីអោយមានការបោះឆ្នោតជួយលោក ក្នុងនាមជាតំណាងកម្ពុជា។ លោកត្រូវគេឃើញបង្ហោះសារទទូចហើយទទូចទៀត ដើម្បីអោយមានការយកចិត្តទុកដាក់ដល់ខ្លួន ខណៈពេលដែលក្នុងចំណោមបេក្ខជនទាំងអស់ដែលកម្មវិធីតម្រូវអោយបោះឆ្នោតដើម្បីឈ្នះពានប្រជាប្រិយភាព ស្ទើរតែនៅបាតតារាង។

ម្ចាស់គ្លីនិកធ្មេញវីលៀម អ្នករ៉ាប់រងការចំណាយអោយលោក ឡៅ បញ្ញា បានចេញប្រកួតនៅក្នុងព្រឹត្តិការណ៍នេះបានទទូចដូចគ្នាអោយបងប្អូនអ្នកលេងហ្វេសប៊ុកបង្វែរពីការចាប់អារម្មណ៍លើបញ្ហាផ្សេងៗដែលបានកើតឡើង ហើយជួយបោះឆ្នោតដល់តំណាងកម្ពុជា ដើម្បីអោយបេក្ខជនរូបនេះទទួលបានចំណាត់ថ្នាក់មួយជាមុខមាត់របស់កម្ពុជា។ លោកថាការកំណត់បូកសរុបលទ្ធផល នឹងកំណត់នៅថ្ងៃទី២៤ កុម្ភៈ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រនេះហើយ ទើបលោកបញ្ជាក់ថាបើការបោះឆ្នោតមានភាពយឺតយ៉ាវ នោះទាំងបេក្ខជន ទាំងក្រុមហ៊ុនដែលខំប្រឹងប្រែងនៅក្នុងព្រឹត្តិការណ៍នោះ ដើម្បីមុខមាត់របស់កម្ពុជាទាំងអស់គ្នា នឹងក្លាយជាអសារបង់។

គួរបញ្ជាក់ផងដែរថា បេក្ខជនរបស់កម្ពុជា គឺលោក ឡៅ បញ្ញា កំពុងស្ថិត Top 3 Best Talent ឬបេក្ខជនដែលមានទេពកោសល្យខ្ពស់។

គឺជារឿងគួរអោយស្ដាយខ្លាំងណាស់ ប្រសិនបើ អ្នកសម្ដែងល្បុក្កតោ និងសម្ដែងពីអាណាចក្រខ្មែរនៅសៀមរាបដ៏ទាក់ទាញរូបនេះ មិនត្រូវបានទទួលការចាប់អារម្មណ៍ និងគាំទ្រក្នុងពេលដែលលោកត្រូវឃើញថាទាំងរូបរាង និងសមត្ថភាពគឺមិនចាញ់បេក្ខជនរបស់ប្រទេសផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here