នាយក្ដី ភ្ជាប់ពាក្យជាមួយសុវណ្ណ រ៉ាផា បញ្ចប់ដំណឹងភេទដូចគ្នាជាមួយនាយចឺម

0

ក្រោយលះលែងភរិយា ហើយងាកមកស្និទ្ធជាមួយតារាចម្រៀងលោកចឹម ដោយបានទៅណាមកណាដូចជាគូស្នេហ៍ផងនោះបានធ្វើអោយមហាជនមិនតិចទេសង្ស័យថាលោក និងនាយចឺម មានទំនាក់ទំនងមិនប្រក្រតីនឹងគ្នា។ បើទោះជាលោកបានបង្ហាញទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងកញ្ញា សុវណ្ណ រ៉ាផា ក៏អ្នកតាមដានខ្លះនៅតែយល់ថាលោកគ្រាន់តែចង់បង្វែងដានពីនាយចឺម ដែលស្អិតរមួតនឹងគ្នា ដោយទើបតែលោកសម្រេចចិត្តភ្ជាប់ពាក្យជាមួយសុវណ្ណ រ៉ាផា កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ មុននេះប៉ុណ្ណោះ ទើបធ្វើអោយមន្ទិលទាំងឡាយត្រូវបញ្ចប់។

ពិធីភ្ជាប់ពាក្យរវាងតារាសម្ដែងលោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម BKS និងតារាសម្ដែងកញ្ញា សុវណ្ណ រ៉ាផា ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមវត្តមានចាស់ទុំទាំងសងខាង និងតារាសិល្បៈដែលមានទំនាក់ទំនងជិតស្និទ្ធិ។ ពិធីនេះមិនត្រូវបានធ្វើឡើងក្រោមវត្តមានអ្នកសារព័ត៌មានកុះករនោះទេ ប៉ុន្តែត្រូវបានបើកចំហរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទិដ្ឋភាពភ្ជាប់ពាក្យរបស់តារាទាំងពីរត្រូវបានបង្ហោះឡើងភ្លាមៗ។ ដំណឹងមង្គលរបស់អ្នកទាំងពីរបានធ្វើអោយម្នាក់ៗអបអរសាទរយ៉ាងខ្លាំង ប៉ុន្តែក៏ធ្វើអោយគេងឿងឆ្ងល់ផងដែរ ដោយសារតែនាយក្ដី ក្រោយពេលស្អិតរមួតជាមួយគូដណ្ដឹង គេកត់សម្គាល់ថាទំនាក់ទំនងជាមួយនាយចឺម មិនសូវស្អិតដូចមុន។ យ៉ាងណាមិញ លោកឈុន សុវណ្ណភក្ដី បានអះអាងថាហេតុផលដែលនាំអោយពួកលោកមិនសូវបានទៅណាមកណាជាមួយគ្នា គឺដោយសារតែហេតុផលរវល់រៀងខ្លួន ស្របគ្នាដែលលោកក៏មានគូស្នេហ៍ហើយចង់ចំណាយពេលអោយបានច្រើនជាមួយសុវណ្ណ រ៉ាផាប៉ុណ្ណោះ។ នៅមិនទាន់ដឹងថាក្រោយភ្ជាប់ពាក្យតើលោក និងគូស្នេហ៍នឹងប្រកាសរៀបការពេលណានោះទេ ក្នុងពេលដែលលោកក៏ស្ងាត់គម្រោងផលិតរឿង ផលិតចម្រៀង ក្រោយពេលមុខជំនួញបើកហាងផឹកស៊ីជាមួយនាយចឺមនៅផ្សារកុងតឺណឺនៅទួលសង្កែក៏ត្រូវបិទចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here