ឃុត សោភា ប្រកាសថាដល់ពេលហើយ!

0

ក្រោយពីបាត់មុខអស់មួយរយៈ តារាចម្រៀង និងជាតារាសម្ដែងកញ្ញា ឃុត សោភា បានប្រកាសថាខ្លួនឹងហក់ចូលវិថីសិល្បៈវិញហើយ ដោយនាងកំពុងសម្ងំសម្ដែងក្នុងរឿង«ភរិយាសម័យថ្មី»របស់PNN ខណៈដែលកញ្ញាប្រកាសថាក្រោយការទទួលយកការងារសិល្បៈជាថ្មីនេះ គឺកញ្ញានឹងបង្ហាញមុខក្នុងវិស័យសិល្បៈអោយបានពេញទំហឹង បើទោះជានាងមិនទាន់ដកឃ្លាពីការងារផ្ទាល់ខ្លួនបានដូចមុន។ កញ្ញាបញ្ជាក់ថានោះគឺដោយសារតែនាងយល់ថាហេតុផលដកខ្លួនអស់មួយរយៈ គឺហាក់ដូចជាកាយកប់ទីផ្សារ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលខំសាងឡើង។

កញ្ញា ឃុត សោភា ដែលគ្រងឈុតអាវសខោស យ៉ាងស្រស់ស្អាតនៅក្នុងពិធីឡើងគេដ្ឋានថ្មីតារាសម្ដែងកញ្ញាម៉ារី នៅបុរីអ័រគីដេវីឡាកាលពីយប់ថ្ងៃទី១៧ កុម្ភៈ បានបញ្ជាក់ថា កញ្ញាដោយសារតែរវល់នឹងមុខរបរលក់ផលិតផលលើអនឡាញ បានធ្វើអោយកញ្ញាចង់បាត់ស្នាដៃអស់មួយសន្ធឹក ជាពិសេសក្នុងពេលដែលក្រុមផលិតករហៅសម្ដែង ហើយនាងរមែងយកហេតុផលថារវល់លក់ដូរមិនទទួលសម្ដែង។ កញ្ញាទើបតែទទួលសម្ដែងក្នុងរឿង«ភរិយាសម័យថ្មី»បានមួយរឿងក្រោយកប់ចោលយូរប៉ុណ្ណោះ ទើបនាងសម្រេចចិត្តថាមិនបោះបង់ការងារដូចមុនទៀតទេ ដើម្បីកុំអោយមហាជនភ្លេចមុខ នៅពេលដែលនាងខំសាងកេរ្តិ៍ឈ្មោះបានច្រើនមកហើយ បែរជាមកបាត់បន្ដិចម្ដងទៀតព្រោះតែមិនទទួលសម្ដែងអស់មួយរយៈ។ កញ្ញាប្រកាសនាងនឹងទទួលការងារទាំងការសម្ដែង ចម្រៀង និងដើរម៉ូដ អោយកេរ្តិ៍ឈ្មោះអណ្ដែងអោយខ្លាំងជាងមុន ដើម្បីអោយមានស្នាដៃកាន់តែច្រើនផងប្រកួតប្រជែងទីផ្សារ។ នាងថាខ្លួនបានបោះបង់ការសម្ដែងមិនតិចជាង៣ទៅ៤រឿងទេ ទើបជារឿងគួរអោយស្ដាយ ក្នុងពេលដែលរឿងទាំងនោះក៏សុទ្ធតែជារឿងដែលខាងផលិតករអោយតំណែងល្អៗ។ ដោយសារមុខជំនួញអនឡាញ កញ្ញាផ្អាកទទួលការងារសិល្បៈយូរហើយ ទើបនាងយល់ថាវាដល់ពេលហើយ ដែលនាងត្រូវតែតរលប់មកអោយស៊ប់ ដើម្បីកុំអោយលឹបលៗ នាំអោយទីផ្សារការងាររបស់នាងដាំដូងចុះ។ យ៉ាងណាមិញនាងថា ការងារអនឡាញក៍មិនទម្លាក់ដៃនោះ ដោយនាងនឹងរៀបផែនការដើរអោយសកម្មទន្ទឹមគ្នា។

កញ្ញា ឃុត សោភាថា ដោយសារតែនាងមមាញឹកនឹងមុខជំនួញ ហើយមិនសូវទទួលថតរឿង និងទទួលការងារសិល្បៈ ទើបនាងចាប់ផ្ដើមឡើងគីឡូជាងមុន ដែលនាងប្រកាសថានឹងសម្រកឡើងវិញអោយមានរាងស្វែលដូចដើម កុំអោយប៉ះពាល់ការងារសិល្បៈរបស់នាង។ យ៉ាងណាមិញ គេនៅតែមើលឃើញថានាងស្រស់ស្អាត និងផូរផង់គួរអោយសរសើរ ដោយមើលទៅសាច់ឈាមភ្លឺថ្លា ហើយស្ថានភាពនៃការតែងខ្លួនក៏ឡូយឆាយមិនធម្មតានោះដែរ បើទោះជានាងព្រលយថាឡើងគីឡូជាងមុន ធ្វើអោយនាងរាងខ្លាចកាមេរ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here