រៀម ច័ន្ទបរមី សុំលាក់ ថ្ងៃពិធីខួបកំណើត

0

កាលពីយប់ថ្ងៃទី១៥ កុម្ភៈ តារាចម្រៀង និងជាតារាសម្ដែងកញ្ញា រៀម ច័ន្ទបរមី បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម ដោយមានតារាៗ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម។ យ៉ាងណាមិញ នាងអះអាងថា មិនចង់បញ្ចេញតួលេខអាយុនៅក្នុងពិធីកាត់នំនោះទេ។

នៅក្នុងពិធីខួបកំណើតរបស់កញ្ញា រៀម ច័ន្ទបរមី នោះ គេឃើញមានវត្តមានតារាល្បីៗទាំងវ័យក្មេង និងរៀមច្បងដូចជា លោកឧកញ៉ា ទុំ សារ៉ុត ហៅពូឃ្លោក, នាយចាបចៀន, តារាសម្ដែងលោក សុធា ពិសិដ្ឋ, លោកស៊ិន សុធារិទ្ធិ, អ្នកនាង សឿន ផានផាភួង, លោក សារ៉ាត់, លោក អុឹម ជីវ៉ា, លោក គន់ រៀមរតនៈ, អ្នកនាង យីវ ម៉ូនីកា, លោក ស៊ូ បញ្ញា, កញ្ញា ភីសម័យ, លោក សារ៉ាត់, កញ្ញា មួកតា, ពិធីករលោក យន វុទ្ធី និងតារាចាស់ក្មេងជាច្រើនរូបទៀត។ កញ្ញា រៀម ច័ន្ទបរមី អះអាងថា កញ្ញាសម្រេចចិត្តធ្វើខួបធំដុំ គឺដោយសារតែកញ្ញាចង់ជួបជុំអ្នកសិល្បៈជាទ្រង់ទ្រាយធំវិញម្ដង បន្ទាប់ពីនាងបង្ហាញខ្លួនទៅកម្មវិធីអ្នកសិល្បៈរាប់មិនអស់ និងម្យ៉ាងមកពីនាងក៏ចង់ជួបជុំអ្នកសិល្បៈអោយបានសប្បាយម្ដយ។ នាងថាខ្លួនមិនចង់បានអ្វីនៅក្នុងពិធីខួបកំណើតនោះទេ ប៉ុន្តែអ្វីដែលនាងចង់បានបំផុតគឺស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយនឹងតារាសិល្បៈដែលនាងរាប់អាន។

កញ្ញា រៀម ច័ន្ទបរមី បញ្ជាក់ថាដ្បិតតែនាងសម្រេចចិត្តផ្លុំនំធ្វើខួបកំណើតមែន ប៉ុន្តែកញ្ញាសុំមិនបញ្ចេញអាយុពិតនោះទេ ដោយនាងបញ្ជាក់ថាអាយុគ្រាន់តែជាតួលេខ តែអ្វីដែលនាងចង់បង្ហាញគឺពិធីជួបជុំអ្នកសិល្បៈ និងភ្ញៀវកិត្តិយសអោយបានសប្បាយរីករាយនៅក្នុងពិធីខួបរបស់នាង។ នាងថាកាន់តែសប្បាយចិត្តនៅពេលបណ្ដាភ្ញៀវមកកាន់កម្មវិធីរបស់នាងច្រើន បើទោះការទទួលម្ហូបអាហារមានការខ្វះចន្លោះហើយបណ្ដាភ្ញៀវខ្លួនមិនមានតុចូល ខណៈដែលភ្ញៀវខ្លះមានតុអង្គុយតែសេវាម្ហូបមានការខ្វះចន្លោះនៅក្នុងពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here