ជ័យ សុវ៉ាត ប្រកាសជួយគន្ធបុប្ផាមួយឆ្នាំ៥០០ដុល្លារ ដោយមិនកំណត់

0

ក្នុងពិធីប្រគល់ថវិកា១០លានជូនដល់គន្ធបុប្ផា កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ដែលជាទិវារនៃក្ដីស្រលាញ់ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានអះអាងថា លោកនឹងបន្តផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ៥០០ដោយមិនកំណត់ឆ្នាំនោះទេ ដើម្បីចែករំលែកក្ដីស្រលាញ់ដល់ក្រុមក្មេងៗ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងមូល។ លោកថា ថវិកាដែលខ្លួនប្រគល់ជូនគន្ធបុប្ផាចំនួន១០លានរៀលនេះ គឺជាថវិកាដែលបានពីលោកសន្យាថាប្រគល់ជូនក្នុងមួយឆ្នាំ៥០០ដុល្លារ កាលពី៥ឆ្នាំមុន។

លោកថាមិនមែនជាលើកទី១នោះទេ ដោយលោកប្រកាសថា នឹងបន្តប្រគល់ជូនដល់គន្ធបុប្ផាអោយបានយូរអង្វែងបែបនេះបន្តទៀត ជាពិសេសក្នុងថ្ងៃ១៤ កុម្ភៈ ដើម្បីអោយថ្ងៃទិវារនៃក្ដីស្រលាញ់គឺជាទិវារដែលអ្នកមានលទ្ធភាពគួរតែចែករំលែកក្ដីស្រលាញ់ដល់អ្នកខ្វះខាត។

លោក ជ័យ សុវ៉ាត តារាចម្រៀង ជាអ្នកដឹកនាំសកម្មភាពចុះចែកអំណោយនេះ បានអះអាងថាហេតុផលដែលលោក សម្រេចចិត្តជ្រើសយកថ្ងៃ១៤ កុម្ភៈ ទិវារនៃក្ដីស្រលាញ់ ចុះចែកអំណោយ និងចែករំលែកក្ដីស្រលាញ់ដល់គន្ធបុប្ផា គឺដោយសារលោកកាលពីអតីតកាលក៍ជាក្មេងកំព្រាផងដែរ ទើបលោកសម្រេចដឹកនាំក្រុមហ្វេនៗមកចែករំលែកក្ដីស្រលាញ់ដោយផ្ទាល់ ដើម្បីអោយមន្ទីរពេទ្យ ទទួលបានចាប់អារម្មណ៍ពីសប្បុរសជនកាន់តែច្រើន អោយយកចិត្តទុកដាក់ដល់គន្ធបុប្ផា។ លោកថាថវិកា១០លានរៀល ដែលប្រគល់ជូនមន្ទីរពេទ្យ មិនមែនជាថវិការ៉ៃអង្គាសពីភាគីខាងណានោះទេ ប៉ុន្តែជាថវិកាផ្ទាល់ខ្លួនដែលលោកបានសន្សំពីការច្រៀងរាំ។ លោកអះអាងថាខ្លួនបានសន្យាផ្ដល់ប្រាក់១ឆ្នាំ២លានរៀល ដែលលោករកបានប្រគល់ជូនគន្ធបុប្ផា ទើបលោកសម្រេចចិត្តប្រគល់សរុបចំនួន១០លានរៀល ក្នុងថ្ងៃនៃក្ដីស្រលាញ់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ ហ្វេនៗរបស់លោកក៍បានចូលរួមទិញនំទិញចំណី និងចូលរួមចំណែកនូវថវិកាដាក់ក្នុងកញ្ចប់ដែលបានប្រគល់ជូនដល់ជំងឺរហូតដល់២០០កញ្ចប់ បន្ថែមពីលើការប្រគល់ប្រាក់១០លានរៀល ជូនដល់មន្ទីរពេទ្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here