នាយិកាក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ធ្វើរឿងល្អមួយនៅកុលាបទី៤

0

កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ដែលជាទិវារនៃក្ដីស្រលាញ់
បុគ្គលិកក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ បានចែករំលែកក្ដីស្រលាញ់ដល់ក្រុមក្មេងកំព្រានៅក្នុងមណ្ឌលកុមារកំព្រាកុលាបទី៤ ស្ថិតនៅខាងក្រោយផ្សាហេងលី ដោយក្រៅពីចែកថវិកា និងសម្ភារៈជាច្រើន ក៍បានចែករំលែកនូវមនោសញ្ចេតនាដល់ក្មេងៗទាំងនោះ យ៉ាងកក់ក្ដៅនាថ្ងៃនោះ។

កម្មវិធីនេះ គេឃើញក្មេងៗសរុបជាង៥០រូប និងលោកគ្រូអ្នកគ្រូ ជាអ្នកមើលថែក្មេងប្រមាណ១២រូប បានទទួលអំណោយដោយផ្ទាល់។

លោកស្រី សន សុម៉ាលីនដា អគ្គនាយិកាក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប និងជាអ្នកដឹកនាំសកម្មភាពចុះចែកអំណោយនេះ បានអះអាងថាហេតុផលដែលលោកស្រី សម្រេចចិត្តជ្រើសយកថ្ងៃ១៤ កុម្ភៈ ទិវារនៃក្ដីស្រលាញ់ ចុះចែកអំណោយ និងចែករំលែកក្ដីស្រលាញ់ដល់កុមារកំព្រាទាំងនេះ គឺដោយសារលោកស្រី និងលោក ស៊ឹង ប៊ុណ្ណា កាលពីអតីតកាលក៍ជាក្មេងកំព្រាផងដែរ ទើបលោកស្រី ដឹកនាំក្រុមការងារមកចែករំលែកក្ដីស្រលាញ់ដោយផ្ទាល់ ដើម្បីអោយក្មេងៗទាំងនោះ ទទួលបានភាពកក់ក្ដៅ និងបានដឹងថា បើទោះជាពួកគេកំព្រាឳពុកម្ដាយ តែពួកគេក៍មានអ្នកជុំវិញខ្លួនដែលរង់ចាំផ្ដល់ការស្រលាញ់ជាប្រចាំ។

លោកស្រីថានេះមិនមែនជាលើកទី១នោះដែលលោកស្រីធ្វើសកម្មភាពសប្បុរសធម៌មួយនេះ ដោយអ្នកស្រីនឹងគម្រោងធ្វើសកម្មភាពចែករំលែកក្ដីស្រលាញ់បែបនេះអោយបានច្រើនដល់កុមារកំព្រាក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា។ លោកស្រីក៍ប្រកាសស្វាគមន៍ក្មេងៗនៅក្នុងមណ្ឌលដែលចង់បម្រើការងារនៅក្នុងក្រុមហ៊ុន ប៊ុណ្ណារៀលធី របស់លោកស្រី នៅពេលក្មេងទាំងនោះធំឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here