កាន់តែធំហើយ! ភរិយាដើម ប្រកាសលេងចាស់ដៃ ជាមួយ សាឡាត់ ស្រីឡាង

0

ក្នុងប៉ុន្មានថ្ងៃនេះរឿងរ៉ាវតារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង ដណ្ដើមប្ដីគេ កាន់តែក្លាយជាករណីបែកអូរហូរស្ទឹង បន្ទាប់ពីស្រ្តីជាភរិយាដើម ចេញមុខបកអាក្រាតកាន់តែខ្លាំង ពាក់ព័ន្ធនឹងពាក់ព័ន្ធជាមួយលោក លៀក លីដា ថៅកែផលិតកម្មLD ដោយភរិយាដើមប្រកាសថានាងបានទាក់ទងលោក លីដា និងជាបំបែកចំណងស្នេហ៍ប្ដីប្រពន្ធរបស់ខ្លួន បណ្ដាលអោយក្មេង២នាក់បែកឪពុកបែកម្ដាយ។ នៅមិនទាន់ឃើញប្រតិកម្មរបស់តារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង តបតនោះទេ ប៉ុន្តែភាគីខាងភរិយាដើមបានប្រកាសជាសាធារណៈថា ថៅកែផលិតកម្មLD បានប្រកាសប្ដឹង ដើម្បីការពារកញ្ញា សាឡាត់ ស្រីឡាង ដោយយកលេសថារវាងខ្លួន និងភរិយា ដើម បានបែកគ្នាទៅហើយ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ Panhchaka June ដែលគេស្គាល់ថាជាភរិយាពេញសិទ្ធិរបស់លោក លៀក លីដា ម្ចាស់ផលិតកម្មLD បានអះអាងថា ដោយសារតែវត្តមានរបស់កញ្ញា សាឡាត់ ស្រីឡាង ចូលខ្លួនមកពាក់ព័ន្ធជាមួយនឹងលោក លៀក លីដា ទើបធ្វើអោយទំនាក់ទំនងប្ដីប្រពន្ធរបស់ខ្លួនចាប់ផ្ដើមប្រេះឆា ដោយមុនពេលអ្នកនាងសម្រាលកូនទី២ រវាងអ្នកនាង និងលោកលីដា ក៏បែកបាក់គ្នា។ យ៉ាងណាមិញ អ្នកនាងបានបញ្ជាក់នៅក្នុងវីដេអូ Live ថា មិនទាន់មានការកាត់ក្ដីពីតុលាការជុំវិញការបែងចែករឿងកូន ពាក់ព័ន្ធនឹងការលែងលះនេះនៅឡើយទេ ទើបធ្វើអោយអ្នកនាងមិនមានសិទ្ធិយកកូនស្រីច្បងមករស់នៅជាមួយ ហើយបណ្ដាលអោយអ្នកនាងឈឺចិត្តក្រោយពេលទំនាក់ទំនងរវាងខ្លួន និងលោក លីដា កាត់ផ្ដាច់។ អ្នកនាងថា ខ្លួន និងម្ចាស់ផលិតកម្មLD បានបែកបាក់គ្នាប្រមាណជិតមួយឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងសាហាយស្មន់រវាងកញ្ញា សាឡាត់ ស្រីឡាង និងស្វាមីខ្លួន គឺកើតមានតាំងពីមុននោះទៅទៀត ទើបអ្នកនាងចេញមុខទម្លាយរឿងរ៉ាវនោះ ដោយចោទថាតារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង បានឆក់ប្ដីខ្លួន និងបានពង្រីកខ្លួនជាថៅកែ ដោយបានទាំងដៀមដាមដល់អ្នកនាងដែលមិនទាន់មានដីកាលែងលះដោយតុលាកានៅឡើយ។ អ្នកនាងបន្តថាស្វាគមន៍ចំពោះលោក លៀក លីដា ដែលបានប្រកាសប្ដឹងអ្នកនាងពាក់ព័ន្ធនឹងរឿងអ្នកនាងធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្លួន និង កញ្ញា សាឡាត់ ស្រីឡាង ប៉ុន្តែម្ចាស់ហ្វេសប៊ុករូបនេះ បានប្រកាសដោយមិនញញើតមាត់ថានឹងមានភាគបន្ត បន្ទាប់ពីអស់ការអត់ទ្រាំ ដោយបានទាំងអះអាងថា បើមានការការពារ សាឡាត់ ស្រីឡាង កាន់តែខ្លាំង នឹងមានការហែកហួរកាន់តែខ្លាំង អមដោយការតតាំថក្នុងផ្លូវតុលាការផង។

អតីតភរិយាលោក លៀក លីដា បន្តថា កញ្ញាសាឡាត់ ស្រីឡាង បានប្រកាសប្រាប់គេថាលោក លីដា ជាប្ដី និងបានប៉ះពាល់ដល់ខ្លួន ទើបបណ្ដាលអោយអ្នកនាងលែងទុកមុខអោយ ហើយឈានដល់ប្រកាស ដែលធ្វើអោយតារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង ដែលត្រូវបានផលិតកម្មLD លើកអោយសម្ដែងតួឯកក្នុងប៉ុន្មានរឿងចុងក្រោយរងការអាម៉ាស់។ ប្រតិកម្មរបស់របស់ភរិយាដើមនេះ គេឃើញមានតារាខ្លះការពារសាឡាត់ ស្រីឡាង ប៉ុន្តែប្រភពពីក្រុមការងាររបស់LD បានបង្ហាញការសាទរ ដោយអះអាងថាតាំងពីនាងត្រូវបានថៅកែលើកស្ទួយ គឺនាងបានធ្វើអោយប៉ះពាល់ដល់ក្រុមការងារក្នុងផលិតកម្ម ហើយផ្លាស់ប្ដូរឥរិយាបទខុសកាលពីនាងនៅត្រឹមតែជាតារាសម្ដែងធម្មតា។ មកទល់ពេលនេះ គេកំពុងចាំមើលប្រតិកម្មដោយផ្ទាល់ពី កញ្ញា សាឡាត់ ស្រីឡាង និងលោក លៀក លីដា ខណៈដែលភរិយាដើមប្រកាសថានឹងធ្វើអោយអស់ដៃ បើលោក លៀក លីដា ប្ដឹងខ្លួនពិបទបរិហាកេរ្តិ៍ នូវអ្វីដែលអ្នកនាងខំលាក់អស់ច្រើនឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here