ប្ដូរពីស្នេហាភេទដូចគ្នា ង៉ែត សុភ័ក្រ បង្វែរសាច់រឿងស្រីប្រុសបែកបាក់ ក្នុង MV

0

ក្រោយទទួលបានការគាំទ្រផង និងរិះគន់ផង ក្នុងបទ«បែកគ្នាទៅ បងចេកទេ» តារាសម្ដែងលោក ង៉ែត សុភ័ក្រ បានចេញបទទី២ទៀតហើយ ដោយMV ដែលលោកទើបចេញបង្ហោះប៉ុន្មានថ្ងៃមុននេះ គឺរៀបរាប់ពីការបែកបាក់ស្នេហាស្រីប្រុសវិញម្ដង។

លោករំពឹងយ៉ាងខ្លាំងថាបទចម្រៀងនេះនឹងទទួលបានការគាំទ្រដោយមិនលាយលំនឹងការរិះគន់ ខណៈដែលក្រៅពីមានសាច់រឿងស្នេហាទាក់ភ្នែក ទឹកដមសំឡេងរបស់លោកលើកនេះ ក៏មានការប្រែប្រួលល្អប្រសើរផងដែរ។
លោក ង៉ែត សុភ័ក្រ្ត និយាយថា បទចម្រៀងដែលមានចំណងជើងថា«វណ្ណៈស្នេហ៍»ដែលលោកបានច្រៀងនោះ គឺជាបទនិពន្ធថ្មី ដោយសូម្បីតែសាច់រឿងដែលបានផលិតឡើងក៏មានការរួមចំណែកផលិតពីការចង់បានរបស់លោកផងដែរ។

លោកថាខ្លួនកាន់តែទទួលបានបទពិសោធន៍ក្នុងការបកស្រាយបទចម្រៀង ផលិតចម្រៀង និងផលិតសាច់រឿង ខណៈដែលលោកប្រកាសថាដ្បិតថាមិនមានមហិច្ឆតាចង់ក្លាយជាផលិតករ តែក៏ត្រូវយល់ដឹងអោយកាន់តែល្អ ដើម្បីពង្រីកស្នាដៃរបស់ខ្លួននៅក្នុងវិស័យចម្រៀង និងសម្ដែងអោយបានព្រមគ្នា។ MV បទចម្រៀង«វណ្ណៈស្នេហ៍» លោកថា មិនត្រឹមតែជាស្នាដៃទី២ដែលលោកបានបញ្ចេញយ៉ាងអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទឹកដៃថ្មីមួយ ដែលជួយអោយលោកបានបង្ហាញនូវទេពកោសល្យសម្ដែងក្នុងឈុតឆាកកម្សត់បែកបាក់ ដែលលោកចង់បង្ហាញជាយូរមកហើយ។

យ៉ាងណាមិញ លោកមិនទាន់រំពឹងថាបទចម្រៀងទី២នេះ នឹងកន្ទ្រាក់បានការគាំទ្រប្រហាក់ប្រហែលនឹងបទ«បែកគ្នាទៅបងចេកទេ»នៅឡើយទេ ដោយសារតែកចាប់ពីពេលបង្ហោះមកទល់ពេលនេះ កម្រិតគាំទ្រនៅមានកម្រិត បើធៀបនឹងបទដែលនិយាយពីឆាកស្នេហាស្រលាញ់ភេទដូចគ្នាលើកមុន៕

https://m.facebook.com/story.php?story_fbid=346455096207440&id=252392522280365

LEAVE A REPLY

Please enter your comment!
Please enter your name here