ស កេសរ៉ា ប្រកាសគម្រោងស្ទួយតារាជំនាន់ក្រោយ ចូលសង្វៀនបរទេស

0

នៅលើបណ្ដាញហ្វេសបុកក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ តារាសម្ដែងជើងចាស់ និងជាម្ចាស់ផលិតកម្មមួយរូបផង អ្នកស្រីស កេសរ៉ា បានបង្ហោះជាច្រើនពាក់ព័ន្ធនឹងការរកផ្លូវអោយតារាខ្មែរកាន់តែមានសមត្ថភាព ស្របគ្នាដែលអ្នកស្រីប្រកាសថា បើមានតារាខ្មែរពង្រឹងសមត្ថភាពបានខ្ពស់ នោះទីផ្សារសម្ដែងជាមួយផលិតករបរទេសគឺមិនខ្វះ។ ក្នុងនោះអ្នកស្រី ក៍ប្រកាសពីការចែករំលែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយដោយមិមលាក់លៀមនោះដែរ ដើម្បីជាប្រយោជន៍ដល់តារាជំនាន់ក្រោយ។

អ្នកស្រី ស កេសរ៉ា បញ្ជាក់ថា អ្នកស្រីស្វះស្វែងផលិតកុន និងបានទាំងបង្កើតក្រុមការងារជួយជំរុញវិស័យសម្ដែងផង គឺមានបំណងតែមួយគត់ គឺលើកទឹកចិត្តដល់សិល្បករជំនាន់ក្រោយ អោយកាន់តែមានជំហររឹងមាំ។ អ្នកស្រីប្រកាសថា ហេតុផលដែលអ្នកស្រីរមែងចូលរួមរាល់សកម្មភាពសិល្បៈ មិនថាការសម្ពោធខ្សែភាពយន្តផលិតករផ្សេងៗ ឬកម្មវិធីសិល្បករជួបទុក្ខព្រួយកន្លងមក អ្នកស្រីមានបំណងតែមួយគត់ គឺចង់ផ្សារភ្ជាប់ទំនាក់រវាងអ្នកស្រី និងសិល្បករទាំងអស់អោយជិតស្និទ្ធិគ្នា ដើម្បីអោយតារាជំនាន់ក្រោយក្លាហានក្នុងការទំនាក់ទំនងជាមួយអ្នកស្រីក្នុងសកម្មភាពរួមគ្នាលើកស្ទួយវិស័យសម្ដែង។

បើទោះជារឿងអ្នកស្រីផលិតមានការគាំទ្រតិចតួចតែអ្នកស្រីនៅតែចិញ្ចឹមចិត្តចូលរួមសម្តែងផលិតព្រោះតែនិស្ស័យដែលមិនអាចកាត់ផ្តាច់បាន ដែលសំខាន់បំផុតគឺបានរួមចំណែកអោយឱកាសតារាថ្មីៗ បានបង្ហាញសមត្ថភាព។ ជាក់ស្ដែង ព្រោះតែអារម្មណ៍ឈឺឆ្អាលនឹងសិល្បករជំនាន់ក្រោយនេះ អ្នកស្រីថែមទាំងបានបង្កើតក្រុមជំនាញទទួលបណ្ដុះបណ្ដាលនូវទេពកោសល្យសម្ដែងមួយទៀត ដោយអ្នកស្រីប្រកាសថា បងប្អូនសិល្បករទាំងអស់អាចមករៀនពីជំនាញសម្តែង ដែលអ្នកស្រីកេសរ៉ា នឹងផ្តល់ជូននូវគំនិត និងបទពិសោធន៍រាប់មិនអស់ ដើម្បីពង្រឹងសមត្ថភាពតារាស្រករក្រោយ។ អ្នកស្រីថា បើត្រឹមភាពល្បីល្បាញ អ្នកស្រីលែងចង់បានហើយ ប៉ុន្តែអ្វីដែលអ្នកស្រីសម្រេចចិត្តបង្កើតក្រុមការងារបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយលើកនេះ គឺចង់សន្សំធនធានអ្នកសិល្បករជំនាន់ក្រោយមួយ ដែលមានសមត្ថភាព ហើយស្រួលយកទៅបង្ហាញផលិតករបរទេស ក្នុងពេលដែលអ្នកស្រីក៍កាន់តែមានទំនាក់ទំនងជាមួយផលិតករបរទេស នាពេលចុងក្រោយៗ

អ្នកស្រី សរ កេសរ៉ា បញ្ជាក់ថា អ្នកស្រីរមែងស្វះស្វែងយករឿងរបស់ផលិតករខ្មែរទៅបញ្ខាំងនៅក្រៅប្រទេសជាហូរហែរ ដោយនៅខែ៣ខាងមុខនេះ អ្នកស្រីក៍នឹងដឹកនាំផលិតករមួយក្រុម ទៅចូលរួមព្រឹត្តិការណ៍មហោស្រភាពយន្តអន្តរជាតិ នៅក្នុងទីក្រុងហុងកុងផងដែរ ដែលសុទ្ធតែជាយុទ្ធសាស្ត្រទាក់ទាញអោយផលិតករបរទេស ចុះមកចាប់ដៃជាមួយផលិតខ្មែរ ដែលអ្នកស្រីបញ្ជាក់ថា ចាំបាច់ត្រូវអោយកម្ពុជាមានធនធានសិល្បករសម្ដែង ដែលមានសមត្ថភាពអោយច្បាស់លាស់សិន ទើបងាយពង្រឹងវិស័យភាពយន្តរបស់យើង។

អ្នកស្រីទទូចអោយសិល្បករដែលចង់បានជំនាញសម្ដែងទំនាក់ទំនងមកកាន់ផលិតកម្មអ្នកស្រី ឬ អាក់ខោនអ្នកស្រីដោយផ្ទាល់ ក្នុងគម្រោងដែលអ្នកស្រីប្រកាសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here