តារាសម្ដែង ធី ចិត្រា ភ័យរឿងចោរធ្វើស៊ី ក្រោយពេលប្លន់

0

កាលពីយប់ថ្ងៃទី៨ កុម្ភៈ តារាសម្ដែងថ្នោងថ្មីលោក ធី ចិត្រា ត្រូវបានចោរប្លន់ម៉ូតូមិនបានសម្រេចនៅចំណុថចផ្លូវងងឹតមួយនៅម្ដុំស្ទឹងមានជ័យ តែយកបានកាបូប និងឯកសាររបស់លោកបានសម្រេច ដែលធ្វើអោយលោកបារម្ភពីរឿងចោរធ្វើស៊ី។ ក្នុងហេតុការណ៍នោះ លោកក៍ត្រូវក្រុមចោរព្រួតវាយ មុនពេលរត់គេនោះផងដែរ។

តារាសម្ដែង លោក ធី ចិត្រា បានថ្លែងបញ្ជាក់ថា ក្រោយពេលលោកបំបែកជួរពីកម្មវិធីហូបចុកតិចតួចជាមួយមិត្តភ័ក្ត្រ ហើយជិះត្រលប់ទៅផ្ទះនៅម្ដុំស្ទឹងមានជ័យ លោកក៍ច្រលំជិះកាត់ច្រកស្ងាត់មួយ ហើយជិះទៅមុខមិនរួច ព្រោះតែគេធ្វើលូ។ ក្នុងវេលសម៉ោងប្រមាណជា៨យប់នាពេលនោះ លោកថាមិនស្ងាត់ណាស់ណានោះទេ ក៍ឈប់ម៉ូតូឈរបត់ជើងតូច ប៉ុន្តែមិនបានប៉ុន្មានវិនាទីផង ស្រាប់តែក្រុមចោរ៣នាក់ចូលមកក្បែរលោក ហើយម្នាក់សួរថា អូនឯងយករបស់(ថ្នាំញៀន) មកមែន? លុះពេលលោក ឆ្លើយថា មិនមែនទេ ក៍មានសកម្មភាពប្រទុសរាយគ្នាកើតឡើងតែម្ដង។ លោកថាក្រុមចោរបានកញ្ឆក់កាបូបលុយរបស់លោក ហើយបានវាយលោកនឹងពិល និងឩបករណ៍កាន់នឹងដៃបណ្ដាលអោយលោកហើមដៃ និងរបួសដោយអន្លើរ។ បន្ទាប់មកដោយសារតែលោកស្រែកអោយគេជួយឮៗ ក្រុមចោរក៍ស្ទុះរត់គេច ដោយយកតែកាបូបលុយរបស់លោកគេច ហើយទុកម៉ូតូលោកចោលមិនយក។

លោកថា ខ្លួនមិនស្ដាយលុយក្នុងកាបូបប្រមាណ១៧០ដុល្លារនោះទេ ប៉ុន្តែលោកស្ដាយឯកសារមួយចំនួនក្នុងកាបូប ពិសេសគឺកាតគ្រីម៉ូតូដែលលោកប្រាប់ថា ក្រុមចោរនឹងអាចធ្វើសុី ប្រសិនបើពួកចោរសម្អាងថាខ្លួនមានកាតគ្រីដើម ហើយបែរជាមកចោទថា ម៉ូតូ Nex ពណ៍ស ២០១៨ ដែលលោកជិះប្រចាំថ្ងៃជាម៉ូតូទិញតពីចោរទៅវិញ។

លោកថា ខ្លួនបានរត់ទៅប្ដឹងប៉ូលិសសង្កាត់ស្ទឹងមានជ័យភ្លាមៗ ប៉ុន្តែប៉ូលិសសូម្បីតែលោកសុំថតឯកសារបណ្ដឹង និងសុំថតសំលេងក្នុងពេលដាក់បណ្ដឹង ដើម្បីបញ្ជាក់ថា លោកពិតជាបានជូនដំណឹងមន្ត្រីមានសមត្ថកិច្ចក្រោយកើតហេតុ ក៍មិនត្រូវបានអនុញ្ញាតិ។ ប៉ូលីសបានទាំងទាញទូរស័ព្ទរបស់លោកទៅត្រួតពិនត្យក្រែងមានថតដោយឯកសារ ដោយរូបប៉ូលិស ឬ ដោយសំលេងពេលសន្ទនាគ្នានោះផង។ លោកថា មិនមានជំនឿកហរោយពេលប្ដឹងនោះ ខណៈដែលលោកកាន់តែមានអារម្មណ៍ភ័យឡើងខ្លាចក្រុមចោរធ្វើស៊ីទៅវិញថា លោកប្រើប្រាស់ម៉ូតូគ្មានឯកសារស្របច្បាប់ ឬម៉ូតូចោរ ហើយចោរដែលមានឯកសារក្នុងដៃក្លាយជាម្ចាស់ទៅវិញ។ យ៉ាងណាមិញលោកអះអាងថា ប្រសិទ្ធិបើបណ្ដឹងរបស់លោកមានប្រសិទ្ធិភាព នោះកាតគ្រីដែលចោរប្លន់បាន ក៍មិនចោទជាបញ្ហានោះដែរ។ លោក ធី ចិត្រា បន្តថា តាំងពីលោកប្រឡូកការសម្ដែងជិត១ឆ្នាំក្រោយប្រលងមិនបានចំណាត់ថ្នាក់ក្នុងព្រឹត្តិការណ៍Freshies នេះជាករណីប្លន់មិនធ្លាប់មានដែលលោកជួបប្រទះ។

LEAVE A REPLY

Please enter your comment!
Please enter your name here