ប៉ុស្តិ៍៥ ប្រមូលអស់តារា និងផលិតករ ជប់លៀងប្រចាំឆ្នាំ

0

កាលពីល្ងាចថ្ងៃទី៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយក្នុងពិធីនោះ ក្រៅពីវត្តមានបុគ្គលិកគ្រប់ផ្នែករបស់ប៉ុស្តិ៍លេខ៥ ក៍ត្រូវគេឃើញគៀគរស្ទើរមិនសល់តារា និងផលិតករនៅក្នុងសង្គមនោះឡើយ។ នៅក្នុងពិធីនោះ ក៍មានប្រកាសចាប់ឆ្នោតផ្ដល់រង្វាន់ធំជាច្រើន ដើម្បីលើកទឹកចិត្តដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះផងដែរ។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅពីចំណាយថវិកាជប់លៀង ដើម្បីអោយបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៍បានចំណាយអញ្ជើញតារាសម្ដែងទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៍អញ្ជើញផលិតករគ្រប់ផ្នែកអោយចូលរួមផងដែរ។ ក្នុងពិធីនោះលោកថា ស្ថាប័នក៍បានចំណាយមិនតិចទិញជារង្វាន់ដូចជាទូរទឹកកកជាច្រើនគ្រឿង ទូរទស្សន៍៤២អ៊ីង២គ្រឿង ទូរទស្សន៍៣២អ៊ីង និងរង្វាន់ធំៗជាច្រើនផ្សេងទៀត លើកទឹកចិត្តដល់ក្រុមការងារ និង តារាសិល្បៈដែលបានចូលរួម។

លោកថាពិធីនោះ នឹងប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំ ដោយលោកចាត់ទុកថា ការជួបជុំមួយឆ្នាំម្ដងនេះ បើទោះជាត្រូវចំណាយច្រើន ក៍ដើម្បីអោយក្រុមការងារបានជួបគ្នាសប្បាយចិត្ត និងបង្កើនចំណងមិត្តភាព។ ក្នុងពិធីនោះ លោកថាអញ្ជើញតារា និងផលិតករច្រើននាក់ ដោយកុំបណ្ដាភ្ញៀវជាអ្នកសិល្បៈមួយចំនួនរវល់ថត គឺនឹងមានតារាច្រើនជាងនេះទៅទៀតចូលរួម។

តារាសិល្បៈដែលបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ ដែលធ្លាប់ផលិតរឿងអោយប៉ុស្តិ៍លេខ៥ តារាសម្ដែងលោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី កញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ។

LEAVE A REPLY

Please enter your comment!
Please enter your name here