ស្អាតៗណាស់ ក្រម៉ាខ្មែរ ពេលយកមកច្នៃជាបែបនេះ!

0

កាលពីថ្ងៃទី២៦ ឧសភា មុននេះ សិល្បករ សិល្បការិនីផ្នែកច្នៃប្រឌិត និងតារាបង្ហាញម៉ូដជាច្រើន បានបង្ហាញភាពភ្ញាក់ផ្អើល បន្ទាប់ពីឈុតច្នៃពីក្រម៉ាខ្មែរជាច្រើនម៉ូដ ត្រូវបានស្លៀកបង្ហាញនៅសាលាតម្បាញវាលព្រះមេរុ ហើយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសកម្មភាពនោះ។

កន្លងមកគេធ្លាប់តែឃើញតែក្រម៉ាខ្មែរត្រូវបានច្នៃប្រឌិតជាសំលៀកបំពាក់បែបសម័យសម្រាប់កម្មវិធីផ្សេងៗ និងដើរកម្សាន្តប៉ុណ្ណោះ ទើបម្នាក់លាន់មាត់សរសើរនៅពេលក្រម៉ាខ្មែរត្រូវបានគេច្នៃជាម៉ូដក្នុងសម័យបុរាណ ហើយឈុតខ្លះគឺសម័យឡើងកប់ ដែលទ្រាំមិនសរសើរមិនបាន។

ទិដ្ឋភាពបង្អួតពីស្នាដៃក្រម៉ាខ្មែរនេះ កំពុងត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលកាន់តែធ្វើអោយសាយភាយខ្លាំងឡើងពីគំនិតកែច្នៃរបស់ខ្មែរ និងវប្បធម៌ខ្មែរនៅក្នុងផ្នត់គំនិតក្មេងជំនាន់ក្រោយ។

ចង់ដឹងឈុតពីក្រម៉ាខ្មែរទាំងនោះស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាព៖

LEAVE A REPLY

Please enter your comment!
Please enter your name here