ស្អាតកប់ ប្អូនស្រីទាំង២របស់ សុខ សោម៉ាវត្តី ពេលថតសម្អាងការប៉ះគ្នា

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែល តារាសម្ដែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី ស្រាប់តែអូសប្អូនស្រីស្រស់ស្អាតរបស់ខ្លួនទាំងពីរទៅថតសម្អាងការមួយរួមគ្នា ដែលធ្វើអោយអ្នកខ្លះស្ទើរមិនជឿភ្នែកផងថានោះគឺជាប្អូនស្រីបង្កើតរបស់អ្នកនាង។ វត្តមានរបស់ប្អូនស្រីទាំង២របស់អ្នកនាង ធ្វើអោយចាប់អារម្មណ៍ថាស្រស់ស្អាតមិនចាញ់តារាអាជីព ប៉ុន្តែអ្នកនាងបែរជាអះអាងថាប្អូនទាំង២របស់ខ្លួន មិនចូលចិត្តការងារសិល្បៈឡើយ។

អ្នកនាង សុខ សោម៉ាវត្តី បានថ្លែងក្រោយរូបភាពបីនាក់បងប្អូនរបស់នាងត្រូវបានគេបង្ហោះថា រូបភាពថតសម្អាងដែលអ្នកនាង និងប្អូនស្រីទាំង២បានថតរួមគ្នានោះគឺ សកម្មភាពថតផ្សាយអោយសម្អាងការហេងឡុង ដែលនាង និងប្អូនបានថតរួមគ្នាដំបូងបំផុតសម្រាប់ការងារសិល្បៈ។ អ្នកនាងថានោះ ខ្លួនមានតែបងប្អូនស្រីៗបីនាក់ប៉ុណ្ណោះ ដោយប្អូនបន្ទាប់ គឺកញ្ញា សុខ សោម៉ារង្សី និងប្អូនស្រីពៅ ឈ្មោះ សុខ វិសាខា។ អ្នកនាងថា ប្អូនស្រីៗទាំងពីររបស់អ្នកនាងមិនសូវមានចំណូលចិត្តស្រឡាញ់សិល្បៈនោះទេ ទើបសូម្បីតែក្នុងកម្មវិធីសិល្បៈ ក៏ពួកនាងកម្រទៅ ហើយធ្វើអោយមនុស្សមិនសូវច្រើនបានដឹងថាពួកនាងគឺជាប្អូនស្រីរបស់អ្នកនាង។ អ្នកនាងថា ប្អូនស្រីទី២របស់អ្នកនាងជានិស្សិតផ្នែកគ្រប់គ្រងឆ្នាំទី៤ ហើយប្អូនស្រីពៅគឺជានិស្សិតផ្នែកគណនេយ្យឆ្នាំទី២ ដោយអ្នកទាំងពីរមានចំណូលចិត្តតែរឿងសិក្សាប៉ុណ្ណោះ ទើបអ្នកនាងក៏មិនសូវខ្វាយខ្វល់ក្នុងការដឹកនាំអោយចូលសិល្បៈ។ អ្នកនាងថាហេតុផលដែលប្អូនស្រីទាំង២របស់អ្នកនាងសម្រេចចិត្តមកថតអោយសម្អាងការហេងឡុង ដែលស្ថិតនៅទល់មុខផ្សារព្រែកលាប លើផ្លូវជាលេខ៦អា គឺដោយសារតែម្ចាស់សម្អាងការនោះ គឺអ្នកនាង និងគ្រួសារបានស្គាល់បានស្គាល់រាប់អានជាយូរមកហើយ ហើយដោយសារតែអ្នកនាងក៏ចង់អោយប្អូនស្រីបានរូបថតស្អាតៗទុកអោយផ្ដិតតាំងផ្ទះផង ទើបប្អូនទាំងពីររបស់អ្នកនាងយល់ព្រមថត។ អ្នកនាងថាប្អូនស្រីទាំងពីរមិនសូវចាប់អារម្មណ៍ការសម្ដែង ឬថតម៉ូដអ្វីទេ ដោយអ្នកនាងបានទាំងចាត់ទុកថាម្ចាស់សម្អាងការហេងឡុងនៅព្រែកលាភ ពិតជាមានថ្វីមាត់ខ្លាំងផង ទើបអាចទាក់ទាញប្អូននាងទាំង២អោយមកថតផ្សាយសម្អាងអោយបានរួមគ្នា។ ជាមួយនឹងការសរសើរថា ប្អូនៗរបស់អ្នកនាង និងអ្នកនាងផ្ទាល់ពិតជាស្រស់ស្អាតណាស់ជាមួយនឹងប៉ុន្មានឈុតរបស់សម្អាងការនេះ អ្នកនាងនិយាយថា រូបភាពស្អាតៗដែលបានឃើញទាំងអ្នកនាង និងប្អូននាង គឺដោយសារតែសំលៀកបំពាក់របស់សម្អាង និងដោយសារតែថ្វីដៃតុបតែងមុខ និងតែងសម្អាងរបស់សម្អាងការហេងឡុងផងទេ ដោយមិនមែនពឹងផ្អែកលើរូបសម្រស់ពីធម្មតាទាំងស្រុងឡើយ។

លោក ហេង ឡុង ម្ចាស់សម្អាងការហេងឡុង បានអះអាងថា ដោយសារតែលោកស្គាល់ប្អូនស្រីទាំង២របស់អ្នកនាងជាយូរមកហើយ ហើយប្អូនទាំងពីររបស់អ្នកនាងក៏ស្អាតមិនចាញ់តារាផង ទើបលោកសម្រេចចិត្តជ្រើសអ្នកទាំង៣អោយថតសម្អាងការរបស់ខ្លួន ស្របគ្នាដែលសម្អាងការរបស់លោកក៏បានច្នៃម៉ូតក្នុងសម័យចតុមុខ និងសម័យនាងនាគ តែបានច្នៃបែបសម័យស្អាតៗផង។ លោកថាសម្អាងការរបស់ខ្លួនបានបើកដំណើរការជាង១៨ឆ្នាំហើយ ទើបលោកមានទំនាក់ទំនងស្និទ្ធច្រើនជាមួយតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដោយលោកក៏បានចាត់ទុកថាវត្តមានជ្រើសបងប្អូនទាំង៣របស់សុខ សោម៉ាវត្តី គឺជាប្លែកមួយក្នុងចំណោមតារាៗដែលលោកបានជ្រើសអោយថតសម្អាង។

LEAVE A REPLY

Please enter your comment!
Please enter your name here