មិនសរសើរមិនបាន ពេលដឹងពីMVក្ដៅៗ របស់ ឈួន សុវណ្ណឆៃ

0

ក្នុងរយៈពេលចុងក្រោយគេកត់សម្គាល់ថាតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានការគាំទ្រកាន់តែខ្លាំងនៅក្នុងពិភពចម្រៀង បន្ទាប់ពីអ្នកនាងបញ្ចេញMV ថ្មីៗជាហូរហែរ ដោយបទចម្រៀងខ្លះមានអ្នកចូលទស្សនាច្រើនលានដងនោះផង។ អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងនាងប្រកាសមិនខ្វល់ពីការហក់ចូលផលិតកម្ម ខណៈដែលបទចម្រៀងខ្លះដែលអ្នកនាងផលិតខ្លួនឯង បើដាក់ប្រេនផលិតកម្មណាមួយគឺរឹតតែទាក់ទាញនោះ។

កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហោះMV បទចម្រៀងប្រភេទមរតកដើមមួយថ្មី ដែលក្នុងបទនោះគឺអ្នកនាងធ្វើជាអ្នកដឹកនាំថតខ្លួនឯងតែម្ដង ប៉ុន្តែមានសាច់រឿងល្អ ដោយបានទាំងអូសថៅកែម្ចាស់ភោជនីដ្ឋានយ៉ង់ពៅដែលជាអ្នកនិពន្ធកាលពីមុន អោយមកសម្ដែងធ្វើជាតួប្រុសផង។ អ្នកនាងបញ្ជាក់ថាបទចម្រៀងក្រោយៗដែលអ្នកនាងបានផលិត អ្នកនាងគឺជាអ្នករៀបរៀងសាច់រឿងដោយខ្លួនឯងផង និងចេញដឹកប្លង់ដោយផ្ទាល់ខ្លួនផង ខណៈដែលក្នុងចំណោមបទចម្រៀងទាំងអស់ដែលអ្នកនាងបានច្រៀង និងដឹកនាំសម្ដែងដោយផ្ទាល់ គឺបទ«ចាំរាល់រាត្រី» ដែលទើបតែចេញMV អ្នកនាងស្រឡាញ់ពេញចិត្តស្នាដៃនេះជាងគេ។ អ្នកនាងថាMV បទនេះ មិនត្រឹមតែកំប្លុកកំប្លែងនោះទេ ប៉ុន្តែក៏ត្រូវបានអញ្ជើញរៀមច្បងផ្នែកផលិតចម្រៀងជើងចាស់គឺលោក យ៉ង់ ពៅ ដែលបានក្លាយជាថៅកែហាងទៅហើយ អោយមកសម្ដែងជាមួយដើម្បីបង្កើតជាអនុស្សាវរីយផងដែរ។ អ្នកនាងប្រកាសថាដោយសារតែមានបទចម្រៀងជាហូរហែរបែបនេះ គឺមានខាងផលិតមួយចំនួនចង់អោយអ្នកនាងកុងត្រាធ្វើជាតារាចម្រៀងជាថ្នូរនឹងការដាក់បទរបស់អ្នកនាងក្រោមឈ្មោះរបស់ផលិតកម្មនោះ ប៉ុន្តែអ្នកនាងមិនចាប់អារម្មណ៍។ អ្នកនាងថាខ្លួនមិនចង់កុងត្រាជាមួយផលិតកម្មណាទេ នៅក្នុងកាលៈទេសៈដែលអ្នកនាងក៏មមាញឹកគ្មានពេលបំពេញការងារផលិតកម្មបានច្បាស់លាស់បែបនេះ ដោយសុខចិត្តស្ថិតនៅឯករាជ្យហើយផលិតបទចម្រៀងតាមការចង់បានរបស់ខ្លួនវិញ ដើម្បីកុំអោយមានសម្ពាធ។

អ្នកនាងឈួន សុវណ្ណឆៃ ប្រកាសថានឹងបញ្ចេញស្នាដៃដឹកនាំMV បទចម្រៀងរបស់ខ្លួនអោយបានច្រើន បន្ទាប់ពីសាច់រឿងក្នុងបទ«ចាំរាល់រាត្រី»ដែលអ្នកនាងបញ្ចេញស្នាដៃដោយផ្ទាល់ ទទួលបានការចាប់អារម្មណ៍ភ្លាមៗក្រោយការបង្ហោះបានតែប៉ុន្មានម៉ោង។ ក្នុងនោះសូម្បីតែការតុបតែងខ្លួន និងស្ទីលរំលេចនៅក្នុងMV បទនេះ ក៏ជាគំនិតរបស់អ្នកនាងនោះដែរ ទើបបទចម្រៀងមួយនេះ គេឃើញអ្នកនាងស្រស់ស្អាតមិនធម្មតា ដែលកាន់តែធ្វើអោយបទចម្រៀងទាំងមូលទាក់ទាញ។
ខាងក្រោមនេះជាបទ«ចាំរាល់រាត្រី»ដែលអ្នកនាងគឺជាអ្នកច្រៀងផង និពន្ធសាច់រឿងផង និងដឹកនាំសម្ដែងដោយផ្ទាល់ផង៖

LEAVE A REPLY

Please enter your comment!
Please enter your name here