ក្រោយទម្លាយអោយដឹងថា តារាសម្ដែង កញ្ញា ម៉ារីណា ម៉ា និង លោក ហេង ម៉ូរ៉ាប៊ិច ដែលត្រូវគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់ធនាគារកាណាឌីយ៉ា ពិតជាបានបែកគ្នា ប្រភពជិតស្និទ្ធិក៍ទម្លាយអោយដឹងពីមូលហេតុ ដែលនាំអោយអ្នកទាំងពីរសម្រេចចិត្តបែកគ្នាផងដែរ។ មានការប៉ាន់ស្មានកាន់តែច្បាស់ថា ចំណងស្នេហ៍នេះនឹងពិបាកផ្សះផ្សារ ក្រោយពីមានបញ្ជាក់អោយដឹងពីហេតុផលអោយដឹង។
ប្រភពដែលអាចទុកចិត្ត បន្តទម្លាយថា រវាងតារាសម្ដែង កញ្ញា ម៉ារីណា ម៉ា និង លោក ហេង ម៉ូរ៉ាប៊ិច បុគ្គលិកផ្នែកអចលនទ្រព្យរបស់ធនាគារកាណាឌីយ៉ា បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នា ប្រមាណមួយឆ្នាំមកហើយ ដោយអ្នកទាំងពីរបានទាំងទិញខុនដូរនៅក្នុងបុរីរុងរឿង ស្ថិតនៅព្រែកឯងរស់នៅដូចប្ដីប្រពន្ធ ដោយមានសន្តិសុខ និងអ្នកជិតខាងសុទ្ធតែដឹងនោះផង។ ប្រភពពីអ្នករស់នៅនៅក្នុងបុរីរុងរឿងបញ្ជាក់ថា ទំនាក់ទំនងអ្នកទាំងពីរចាប់ផ្ដើមមានភាពល្អក់កករក្នុងប៉ុន្មានខែចុងក្រោយ ដោយភាគីខាងស្រីចោទថាខាងប្រុសមានថ្មី ហើយចម្រូងចម្រាស់នៃជម្លោះ បានក្លាយជារឿងបង្កហិង្សាជារឿយៗ។ ប្រភពនោះបន្តថា អោយតែមានរឿងឈ្លោះ គូរស្នេហ៍ទាំងពីររមែងប្រតាយប្រតប់គ្នា ដោយជម្លោះលើកចុងក្រោយ គឺអ្នកទាំងពីរប្រតាយប្រតប់គ្នានៅក្នុងឡាន ហើយបង្កអោយខាងស្រីមានរបួសស្នាមមួយចំនួន។ ប្រភពនោះបន្តថា តារាសម្ដែង ម៉ារីណា ត្រូវលោក ហេង ម៉ូរាប៊ិច បង្ខំអោយនាងចុះហត្ថលេខាទទួលស្គាល់ថានាងគ្រាន់តែជាមិត្តភ័ក្ត្រធម្មតា ដែលគ្រាន់តែទិញខុនដូចូលគ្នា មិនមែនជាអតីសង្សារ ឬ ប្ដីប្រពន្ធ ទើបនាងឈឺចិត្ត ហើយរត់លម្ហែកាយដល់ថៃ បើទោះជាក្នុងលក្ខណ្ឌនោះ នាងក៍ទទួលបានចំណែកមួយរបស់ខុនដូ។
យ៉ាងណាក៍ដោយ ផ្ទះតារាមិនទាន់ជឿថា ការទម្លាយដែលបានបញ្ចេញឡើងមានការកម្រិតណានៅឡើយទេ ដរាបណាលោក ម៉ូរ៉ាប៊ិច មិនទាន់ចេញមុខបកស្រាយ។
គួរបញ្ជាក់ផងថា កញ្ញា ម៉ារីណា ម៉ា ធ្លាប់បានបង្ហាញខ្លួនក្នុងរឿង”គុំនុំស្នេហ៍ភ្លើងអាឃាត” រឿង”នារីបេះដូងដែក” រឿង”នរណាសំរក់ទឹកភ្នែកដើម្បីអូន” និងរឿង”មេឃុំក្រមុំ” ជាដើម ខណៈដែលនាងក៍បង្ហាញមុខងតស្ពតរាប់មិនអស់នាពេលកន្លងមក។