“គ្មាន​អ្នក​ណា​កែ​ចិត្តបង” បង្ហាញរសជាតិថ្មី ក្រោមទឹកដមសំលេង គីម ថាណា

0

មកទល់ពេលនេះ បទចម្រៀង «អ្នកណាកែចិត្តបង»នៅតែបន្តចាក់ដោតក្នុងផ្នត់គំនិតមហាជនមិនទាន់សាបនោះទេ ខណៈដែលបទម្ចាស់ដើម ដែលបកស្រាយដោយ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី នៅតែកន្ទ្រាក់អារម្មណ៍មហាជន។ តារាចម្រៀងលោក គីម ថាណា បានបញ្ចេញបទចម្រៀងឆ្លើយ ដោយបទចម្រៀងរបស់លោក គ្រាន់តែបង្ហោះ MV វគ្គ២នេះ មិនទាន់បានប៉ុន្មានផង ក៍ទាក់ទាញអ្នកគាំទ្រមិនអន់។

បទចម្រៀងដែលមានចំណងជើងថា”គ្មានអ្នកណាកែចិត្តបង”នេះ គឺបទចម្រៀងវគ្គពីរ ក្រោមការសហការរបស់ផលិតកម្ម Zone និងផលិតកម្ម BN ហើយត្រូវបាននិពន្ធអត្ថន័យឆ្លើយតបនឹងបទដើម តែមានខ្លឹមសារខុសពីបទ”គ្មានអ្នកណាកែចិត្តបង” របស់លោក ប៊ុត សីហា។

លោក គីម ថាណា ដែលត្រូវបានជ្រើសអោយច្រៀងក្នុងបទចម្រៀងនេះ បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង បន្ទាប់ពីផេករបស់ផលិតកម្មដាក់បង្ហោះ ហើយមានអ្នកចូលView ច្រើន។ MV របស់លោក ត្រូវបានគេកត់សម្គាល់ថាមានសាច់រឿងតភាគនឹងបទស្រី ដោយបទចម្រៀងលោកត្រូវបានផលិតឡើងក្រោមការជ្រោមជ្រែងរបស់ក្រុមហ៊ុនអាដេ។

លោក សរ បូរ៉ា តំណាងផលិតផលអាដេ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានជួយផលិតបទចម្រៀងនៅក្នុងផលិតកម្ម BN បានចំនួន២បទហើយ ដោយបទទី១គឺបទ”អ្នកណាកែចិត្តបង”បទស្រី និងបទទី២ គឺបទ”គ្មានអ្នកណាកែចិត្តបង”ដែលច្រៀង ដោយលោក គីម ថាណា នេះ។ លោកថាក្រុមហ៊ុនអាដេ ចង់រួមចំណែកផលិតMV លើកស្ទួយក្នុងវិស័យចម្រៀង ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តបោះទុន។

ម្យ៉ាងមកពីបទចម្រៀង”អ្នកណាកែចិត្តបង”ជាបទដែលមានមហាជនភាគច្រើនទទួលស្គាល់ផង ទើបក្រុមហ៊ុនរបស់លោកសប្បាយចិត្តក្នុងការជ្រោមជ្រែង។

MV មួយបទនេះ ចូលរួមសម្ដែង ដោយ លោក ប្រាក់ ផាកន, កញ្ញា ទីទី និងកញ្ញា គីម សៀវឡាម។

ខាងក្រោយនេះជា MV បទចម្រៀង «គ្មានអ្នកណាកែចិត្តបង» វគ្គពីរ៖

LEAVE A REPLY

Please enter your comment!
Please enter your name here