កំពូលតារាកំប្លែងថៃ សង្ឃឹមជោគជ័យការសម្ដែងលើកដំបូង

0

បន្ទាប់ពីចុះមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៦ មករា តារាកំប្លែងលោក កូទី បានបង្ហាញការរំពឹងយ៉ាងខ្លាំង ថាដំណើរមកដល់ជាលើកទី៣របស់លោក នឹងទទួលបានជោគជ័យខ្លាំងក្លា ក្នុងពេលពេលដែលលោកចុះមកកម្ពុជាលើកនេះ ក៍ដើម្បីសម្ដែងនៅកោះពេជ្រ ជាមួយតារាល្បីៗនៅកម្ពុជាជាលើកដំបូងនាយប់ថ្ងៃទី២៦ មករា នេះ។

លោក កូទី ថ្លែងក្រោយចុះមកដល់ប្រទេសកម្ពុជា ថាលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសក្នុងពេលលោកឃើញវត្តមានអ្នកកាសែត និងអ្នកគាំទ្រខ្មែរ មកស្វាគមន៍ដល់ព្រលាន។ លោកថា នេះជាលើកទី៣ហើយ ដែលលោកមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនកាលពីពីរលើកមុន លោកមិនបានសម្ដែងខនសឺតដូចដំណើរមកកាន់កម្ពុជាលើកនេះទេ ទើបលោកចាត់ទុកថា ឱកាសសម្ដែងលើកដំបូងនៅក្នុងប្រទេសកម្ពុជាលើកនេះ នឹងធ្វើអោយលោកទទួលបាននូវបទពិសោធន៍ខ្ពស់។ លោកថាខ្លួននឹងមានការសម្ដែងពិសេសលើឆាកដំបូងនៅកោះពេជ្រនៅប្រទេសកម្ពុជា ខណៈដែលការសម្ដែងនៅយប់ថ្ងៃទី២៦ មករា នេះ នឹងទទួលជោគជ័យ ជាពិសេសក្នុងពេលលោកយល់ថា វត្តមានសម្ដែងកំប្លែងរបស់លោកនៅក្នុងភាពយន្តកន្លង ក៍មានអ្នកគាំទ្រខ្មែរស្គាល់លោកភាគច្រើន។ លោកថា ខ្លួននឹងមានគម្រោងទទួលសម្ដែងនៅក្នុងប្រទេសកម្ពុជាជាលើកទី២ ប្រសិនការសម្ដែងលើកដំបូងរបស់លោកនាយប់នេះ នៅកោះពេជ្រទទួលបានការគាំទ្រខ្លាំងក្លា។

គួរបញ្ជាក់ថា លោកកូទី គឺជាកំពូលតារាកំប្លែងល្បីល្បាញប្រចាំប្រទេសថៃ ដោយវត្តមានចេញសម្ដែងក្រៅប្រទេសរបស់លោកមិនមែនជាលើកទី១នោះទេ ខណៈដែលការសម្ដែងរបស់លោកនៅក្នុងស្រុក និងក្រៅប្រទេសកន្លងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។

លោកក៍ជាតំណាងផលិតផលភេសជ្ជៈប្រទាលកន្ទុយក្រពើដ៍ល្បីល្បាញមួយប្រចាំប្រទេសថៃ ដែលផលិតផលនេះ ក៍បាននាំមកកាន់ទីផ្សារកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here