សែស្រឡាយសម្ដេចឪមួយអង្គ បង្ហាញខ្លួនក្នុងភាពយន្តថ្មីអ្នកស្រី សរ កេសារ៉ា

0

យោងតាមការបញ្ជាក់របស់អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត បានអះអាងថាភាពយន្តរឿង«វិញ្ញាណចាំស្នេហ៍»ដែលអ្នកស្រីសម្រេចចិត្តបោះទុនផលិតនៅដើមឆ្នាំ២០១៩នេះ គឺមានតួអង្គក្មេងស្រីដែលត្រូវជាចៅស្រីបង្កើតរបស់អង្គសម្ដេចឪអតីតព្រះមហាវិរក្សត្រចូលរួមសម្ដែងផងដែរ។ នេះចាត់ទុកថាជាភាពយន្តខ្នាតធំទី១ ដែលមានសែរាជវង្សបង្ហាញខ្លួនចូលសម្ដែង ខណៈដែលចាងហ្វាងផលិតកម្មរំពឹងថានឹងវត្តមានរបស់ចៅស្រីអង្គសម្ដេចឪអង្គនេះ នឹងជួយអោយភាពយន្តរបស់អ្នកស្រីកាន់តែមានការចាប់អារម្មណ៍។

អ្នកស្រី សរ កេសារ៉ា និយាយថា អ្នកស្រីសម្រេចចិត្តដាក់តួអោយចៅស្រីអង្គសម្ដេចឪព្រះនាម Jenna គឺដោយសារតែកុមារីអង្គនេះ មានដុងសិល្បៈ ហើយមានចំណូលចិត្តក្នុងវិស័យសម្ដែងគួរអោយសរសើរ ក្រៅពីមានទេពកោសល្យក្នុងវិស័យចម្រៀង។ អ្នកស្រីថា កុមារីJenna គឺជាបុត្រីរបស់ នរោត្តម បុប្ផាវី និងស្វាមីជនជាតិបារាំង ត្រូវជាចៅស្រីបង្កើតរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងជាចៅទួតរបស់អង្គសម្ដេចឪ។ អ្នកស្រីថាក្នុងរឿង«វិញ្ញាណចាំស្នេហ៍» កុមារីចេណា គឺជាតួអង្គសំខាន់មួយ ដោយក្នុងភាពយន្តនេះ នឹងមានឈុតឆាកជាច្រើនដែលតម្រូវអោយនាងតូចសម្ដែងដូចគ្នានឹងតួអង្គឯកធំៗនោះដែរ ខណៈដែលភាពយន្តនេះក៏មានតារាសម្ដែងជាសែរាជវង្សមួយអង្គទៀត គឺអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌ ហៅឆអែល តារាជើងចាស់ចូលរួមសម្ដែងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here