ប៉ុស្តិ៍លេខ៥ គ្រោងចំណាយខ្ពស់ក្នុងរឿង”ពិសស្នេហ៍”

0

កាលពីថ្ងៃទី១៤ មករា កន្លងទៅ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥បានរៀបចំពិធីក្រុងពលីរឿងភាគថ្មីមួយ ក្រោមចំណងជើងថា«ពិសស្នេហ៍»ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រចាំស្ថានីយ៍ក្រុមការងារផលិតកម្មព្រមទាំងតារាសម្តែងក្នុងសាច់រឿងសុទ្ឋតែជាតារាមហាជនទទួលស្គាល់ថាមានស្នាដៃសម្តែងខ្ពស់។ ស្នាដៃនេះត្រូវបានស្ថាប័នប្រកាសថា នឹងចំណាយកម្រិតណាក៍មិនខ្វល់ សំខាន់អោយរឿងទទួលបានជោគជ័យ។

វត្តមានតារាថតរឿងនិងចូលរួមក្រុងពលីមានទឹម រដ្ឋា ព្រះ កាយចន្ទ លោកសូ ឆានី លោកជា សំណាង លោកសំអែល តារាវុទ្ឋ លោក សុខ ដែន លោកហេង ដារី អ្នកស្រីសោភ័ណ្ឌព្រមទាំងតារាកិត្តិយសមួយចំនួនទៀត។
តាមការឲ្យដឹងពីក្រុមការងារផលិតកម្មបានបញ្ជាក់ថាខាងផលិតកម្មព្រមទាំងប៉ុស្តិ៍លេខ៥បានផ្តល់ឱកាសដល់តារាជាច្រើនមិនថាថ្មីឬចាស់ឡើយ។តារាខ្លះចេញមកពីអ្នកចម្រៀងតាមភោជនីយដ្ឋានក៍យើងយកមកហ្វឹកហាត់ឲ្យចេះដើម្បីឲមានការងារធ្វើលើសិល្បៈ។

ដោយឡែកការក្រុងពលីរឿងខាងលើក៍រំពឹងថាតារាប្រុសស្រីធ្វើបានល្អមានការយកចិត្តទុកដាក់លើការងារគោរពវិន័យគោរពពេលវេលា ជាពិសេសតារាថ្មីអាចនឹងមានឱកាសរៀនជំនាញសម្តែងតាមវគ្គបំប៉នខ្លីៗពីលោកគ្រូអ្នកគ្រូហើយនឹងចូលរៀនសាលាជំនាញសិល្បៈដែលគ្រោងផលិតឡើងឆាប់ៗខាងមុខនេះក្នុងឆ្នាំ២០១៩។កន្លងមកប៉ុស្តិ៍លេខ៥តែងតែផលិតរឿងភាគខ្មែរជាប្រចាំហើយនេះជាស្នាដៃទី១៧ឬ១៨រឿងហើយដែលកសាងបានចែកជូនអ្នកទស្សនាក៍ដូចជាលើកស្ទួយវិស័យភាពយន្តខ្មែរ។

កញ្ញា ព្រះកាយចន្ទដែលជាតួឯកក្នុងរឿងបានឲ្យដឹងថា កញ្ញារីករាយដែលបានចូលខ្លួនមកសម្តែងរឿងថ្មីរបស់ប៉ុស្តីលេខ៥ដោយតម្រូវចាប់ដៃគូសម្តែងជាមួយលោកសូ ឆានីនេះជាលើកទី២ជាមួយតួប្រុសរាងសង្ហាម្នាក់នេះ។ព្រះកាយចន្ទឲដឹងទៀតថានាងពិបាកដែរដោយសារត្រូវរាំរបាំបុរាណខ្មែរជាច្រើនឈុត។នេះជាផលល្អមួយដែរដោយសារនាងធ្លាប់ហាត់រៀននៅសាលាវិចិត្រសិល្បៈស្រាប់ទើបគិតថាមិនពិបាកខ្លាំង។ម្យ៉ាងទៀតក៍ជាឱកាសចូលរួមលើកកម្ពស់វិស័យសិល្បៈរបាំខ្មែរយើងតាមកញ្ចក់ទូរទស្សន៍ឲមហាជនបានដឹងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here