ភារ៉ាវ៉ាត់ តាវ៉ាន់ ស្រវាយកការសម្ដែងឡើងវិញ ក្រោយជោគជ័យ​

0

ក្នុងពេលដ៍ខ្លីតារាថតម៉ូដ និងជាអ្នកជំនាញតែងមុខកូនក្រមុំ ល្បីឈ្មោះគួរសមលើទឹកដីខេត្តសៀមរាប លោក សំ សុគន្ធារ៉ា ហៅ ភារ៉ាវ៉ាត់ តាវ៉ាន់ នឹងបង្ហាញមុខជាសាធារណៈក្នុងការសម្ដែង MV និងភាពយន្តផ្សេងៗ បន្ទាប់ពីលោកផ្អាកចោលសកម្មភាពថតម៉ូដអស់មួយខ្យល់ធំ។ ក្នុងនោះលោកក៏ប្រកាសរៀបចំធ្វើខួបកំណើតទ្រង់ទ្រាយធំដុំ នៅថ្ងៃទី៤ ខែមិថុនា នោះផង ដើម្បីបើកបង្ហាញមុខមាត់របស់ខ្លួនជាថ្មីនៅក្នុងពិភពសម្ដែង។

លោក ភារ៉ាវ៉ាត់ តាវ៉ាន់ និយាយថា លោកធ្លាប់ជាតារាសម្ដែង និងជាតារាថតម៉ូដយ៉ាងជោគជ័យជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីលោកជោគជ័យនឹងអាជីពដើរតុបតែងកូនក្រមុំ ហើយសំបូរទីផ្សារនៅខេត្តសៀមរាប ទើបលោកឈានដល់សម្រេចចិត្តបោះបង់អាជីពសិល្បៈ ហើយសកម្មក្នុងរឿងសម្អាងវិញ។ លោកប្រកាសថត MV នៅក្រោយបញ្ចប់ខួបកំណើត ដោយក្នុងថ្ងៃខួបកំណើតនោះទៀតសោត លោកក៏គ្រោងតែងខ្លួនជាសំលៀកបំពាក់ក្នុងសម័យបារាំង អមដោយតារាជាភ្ញៀវក៏តែងបែបនេះដូចគ្នានៅថ្ងៃទី៤ ខែមិថុនា។ មកទល់ពេលនេះ លោកប្រកាសថា មានខាងផលិតករច្រើននាក់មកហើយ ទាក់ទងអោយលោកថតម៉ូដ និងសម្ដែងឈុតឆាកផ្សេងៗ តែលោកទើបតែទទួលថតMV និងថតម៉ូដមួយចំនួនដែលគ្រោងធ្វើឡើងនៅទឹកដីសៀមរាបប៉ុណ្ណោះ ដើម្បីកុំអោយពិបាកឡើងចុះមកកាន់ភ្នំពេញ និងកុំអោយប៉ះពាល់ការងារតែងតួកូនក្រមុំ ដែលស្ទើរតែដកឃ្លាមិនរួចនោះខេត្តសៀមរាប។ យ៉ាងណាមិញ លោកថានៅអំឡុងខែវស្សាខាងមុខនេះ លោកនឹងឡើងចុះមកទទួលការសម្ដែង និងថតម៉ូដ អោយសកម្មបំផុតតាមការទាក់ទង ដោយសារតែលោកចង់សម្រេចក្ដីស្រម៉ៃក្លាយជាតារាសម្ដែងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផងដែរ។

លោក ភារ៉ាវ៉ាត់ តាវ៉ាន់ ប្រកាសថាលោកនឹងចាប់អាជីពទាំងសម្អាង និងសម្ដែងអោយជាប់ទន្ទឹមគ្នា ដោយសារតែក្នុងពេលនេះ លោកក៏មានទំនាក់ទំនងជាមួយផលិតករ និងតារាច្រើននាក់ដែលមិនពិបាកអោយលោកក្លាយខ្លួនជាតារាសម្ដែង និងតារាថតម៉ូដម្ដងទៀត។ ជាក់ស្ដែងគ្រាន់តែលោកប្រកាសទទួលសម្ដែងមានអ្នកផលិតMV មួយចំនួនមកហើយ ទាក់ទងអោយលោកសម្ដែងអោយ ដែលលោកការងារនោះនឹងលេចរូបរាងក្រោយថ្ងៃខួបកំណើត។ លោករំពឹងថាថ្ងៃខួបកំណើតរបស់ខ្លួននឹងមានអ្នកសិល្បៈចូលច្រើន ជាពិសេសក្រុមអ្នកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាននាពេលថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here