ដឹងលទ្ធផល ស្វាមី ម៉ៅ ស៊ីណាត ក្រោយសង្គ្រោះបន្ទាន់! ក្ដុកក្ដួល!

0

មកទល់ពេលនេះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍របស់ស្វាមីអ្នកនាងម៉ៅ ស៊ីណាត ត្រូវបានគ្រូពេទ្យបញ្ជាក់ហើយ បន្ទាប់ពីបានចូលសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។ លទ្ធផលផ្លូវការធ្វើអោយអ្នកនាងម៉ៅ ស៊ីណាត ក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ដោយបានទាំងធ្វើអោយអ្នកនាងបោះបង់ទស្សនៈលែងលះដែលធ្លាប់ប្រកាសឡើង និងបានចេញមុខមើលថែស្វាមីយ៉ាងពេញទំហឹង នៅក្នុងមន្ទីរពេទ្យផង។

យោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យទាហាន លោក ហោ សែមវិសាល ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត មិនមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះខួរក្បាលនោះទេ ដោយឆ្អឹងជើងរបស់លោកក៏មិនបាក់ដែលនាំពិការនោះដែរ។

ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរហើយត្រូវប្រឈមខ្លាំង គឺបញ្ហាសួត ដែលតម្រូវអោយក្រុមគ្រូពេទ្យនឹងធ្វើការវះកាត់បើគ្មានការកែប្រែ។ លទ្ធផលផ្លូវការ គឺការប៉ះទង្គិចនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បានបង្កអោយផ្នែកដងខ្លួនរបស់លោក ហោ សែមវិសាល បោកពេញទំហឹងបុកជាមួយនឹងរទេះរបស់ម៉ូតូកង់បី ដែលបង្កហេតុ ហើយធ្វើអោយផ្នែកសួតរបស់លោកប៉ះទង្គិចដល់ថ្នាក់គ្រាំខ្លាំង ដែលត្រូវធ្វើការវះកាត់។

អ្នកនាង ម៉ៅ ស៊ីណាត បញ្ជាក់ថាមកទល់ពេលនេះ លោក សែមវិសាល ស្ថិតក្នុងការតាមដានពីក្រុមគ្រូពេទ្យលើការវះកាត់សួត ដោយសារតែមានការប៉ះទង្គិចខ្លាំង ហើយបណ្ដាលអោយគ្រាំ និងប៉ះពាល់សរសៃសំខាន់ណាមួយ ដែលបង្អាក់ដល់តួនាទីសួត។

អ្នកនាងថាមិនដឹងថាការប៉ះទង្គិចនោះ បោកចំជ្រុងណានៃរទេះកង់៣នោះទេ ប៉ុន្តែស្ថានភាពសួតរបស់ស្វាមី គឺមានឈាមកក ហើយថតឃើញជាំខ្លាំង ដែលគ្រូពេទ្យបញ្ជាក់ថាបើធ្វើការវះកាត់អាចនឹងមានបញ្ហា។ យ៉ាងណាមិញ អ្នកនាងថាគ្រូពេទ្យជំនាញៗ កំពុងដុតដៃដុតជើង ដើម្បីស្វែងរកមធ្យោបាយមិនធ្វើការវះកាត់ជាជំនួស។ អ្នកនាងថាជាការរំភើបចិត្តណាស់ ដែលខាងមន្ទីរពេទ្យទាហានព្រះកេតុមាលា ដ្បិតថាមិនត្រូវអោយស្វាមីរបស់អ្នកនាង ដែលជាក្របខណ្ឌទាហានមិនបង់លុយក្នុងការព្យាបាល ប៉ុន្តែសម្រាប់ការខ្នះខ្នែង គឺពេញទំហឹង ធ្វើអោយអ្នកនាងកក់ក្ដៅ។ អ្នកនាងថាក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដែលស្វាមីសម្រាកព្យាបាល បានជួយពេញទំហឹងក្នុងការព្យាបាលចំពោះស្វាមីខ្លាំងណាស់ ខណៈដែលស្ថានភាពនេះបើតម្រូវអោយបង់លុយវិញ គឺមិនដឹងជាអស់ប៉ុន្មានពាន់ដុល្លារទៅហើយ។ ក្នុងនោះសូម្បីតែគម្រោងវះកាត់សួតដែលមានបញ្ហា ក៏មិនតម្រូវអោយបង់លុយនោះដែរ ប្រសិនបើការព្យាបាលដោយវះកាត់ មិនអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here