រកឃើញជ័យលាភី៣ ក្នុងការប្រកួត Miss Planet Cambodia វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0

កាលពីរសៀលថ្ងៃ១០ មករា ព្រឹត្តិការណ៍ Miss Planet Cambodia ដែលរៀបចំដោយកញ្ញា រំដួលលិចទឹក និងស្ថាបនិកព្រឹត្តិការណ៍ជាជនជាតិថៃ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្រោយជ្រើសបានបេក្ខនារី១០រូប អោយទៅប្រកួតដណ្ដើមមកុដតំណាងបវរកញ្ញាភពផែនដីកម្ពុជា ក៍ស្វែងរកឃើញម្ចាស់ជ័យលាភី៣រូបផងដែរ។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ មានបេក្ខនារីសរុប១៤រូប ដោយបេក្ខនារី១០រូបដែលបានឡើងទៅវគ្គចុងក្រោយ ក្រៅពីស្រស់ស្អាត ក៍មានចំណេះដឹងឆ្លាតវ័យផងដែរ។

កញ្ញា រំដួលលិចទឹក អ្នករៀបចំកម្មវិធីបានងថ្លែងបញ្ជាក់ថា ក្រោយការប្រកួតជម្រុះច្រើនលើកច្រើនសារ ការប្រកួត Miss Planet Cambodia មានបេក្ខនារីតែ១៤រូបប៉ុណ្ណោះ មានឈ្មោះមកប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែដោយអវត្តមានមួយរូប ទើបមានតែ១៣រូបប្រកួតប្រជែង។ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ តម្រូវអោយបេក្ខនារីប្រកួតឈុតបែបប្រពៃណីខ្មែរ និងឈុតរាត្រីសមោសផងដែរ ដើម្បីជ្រើសយកអ្នកឈ្នះប្រចាំឈុតនីមួយ។ បេក្ខនារីដែលគ្រងឈុតប្រពៃណីបានស័ក្តសមជាងគេទាំងដំណើរសមសួនផង បានទៅលើបេក្ខនារី លឹម សាំងលី ពាក់ស្លាកលេខ៦ មកពីរាជធានីភ្នំពេញ និងបេក្ខនារីដែលគ្រងឈុតរាត្រីសមោស បានសមជាងគេបានទៅលើបេក្ខនារី កែវ ធាវី មកពីខេត្តកំពុងឆ្នាំង។ នៅក្នុងថ្ងៃនោះក៍មានការប្រកាសពីចំណាត់ថ្នាក់បេក្ខនារីស្រស់ស្រាយ និងរួសរាយរាក់ទាក់ជាងគេផងដែរ ដោយបានទៅបេក្ខនារី រីចំណាន កល្យាណ មកពីរាធានីភ្នំពេញ។ បេក្ខនារីទាំង៣ បានទទួលការឩបត្ថម្ភពីហាងផ្កា អេឌែន ផ្លរីស (Edent Florist) ដោយពួកនាងក៍បានជាប់ក្នុងចំណោមអ្នកមានសិទ្ធិទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទាំង១០រូប ដែលជាឱកាសមួយដ៍ល្អផងដែរ។

នៅក្នុងការប្រកួតនោះ គេឃើញមានការចូលរួមផ្ដល់ពិន្ទុពីគណកម្មការ៤រូប គឺ តំណាង Miss Planet International កញ្ញា កែ ចាន់កេសី ដែលជាតារាម៉ូដែលលំដាប់ប្រទេស កញ្ញារំដួលលិចទឹក អ្នករៀបចំកម្មវិធី និងស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ។ ការផ្ដល់ពិន្ទុផ្ដោតលើសំលៀកបំពាក់លេចធ្លោរ ស័ក្តសមក្នុងឈុតប្រពៃណី និងឈុតរាត្រីសមោស និងផ្អែកលើរូបរាង និងការដើរសមឬ មិនសម។ ក្នុងនោះទឹកមុខ ការឆ្លើយសំណួរបានល្អ ក៍ត្រូវបានដាក់ពិន្ទុផដូចគ្នា។ កញ្ញា រំដួលលិចទឹកពោលថា ក្រោយជម្រុះបាន១០រូបទៅកាន់វគ្គចុងក្រោយ ពួកនឹងប្រកួតយកតំណែងជាបវរកញ្ញាតំណាងកម្ពុជា ដើម្បីចូលប្រកួត Miss Planet International ក្នុងពេលដ៍ខ្លី ដែលកម្ពុជាក៍ជាអ្នកធ្វើជាម្ចាស់ផ្ទះ។

LEAVE A REPLY

Please enter your comment!
Please enter your name here