លី ច័ន្ទសីហា ទម្លាយរឿងលែងលះប្ដី ថ្ងៃខួប១ឆ្នាំកូនស្រី

0

នៅទីបំផុតតារាសម្ដែងល្បីល្បាញអ្នកនាង លី ច័ន្ទសីហា បានប្រកាសជាចំហរហើយថា អ្នកនាងពិតជាលែងលះជាមួយស្វាមីប្រាកដមែន ដោយអ្នកនាងបានដើរតួជាម្ដាយផងឳពុកផងរបស់កូនស្រីតែម្នាក់ឯង តាំងពីកូនស្រីសម្រាលបានប៉ុន្មានខែ។ អ្នកនាងបានថ្លែងបែបនេះ ក្នុងពិធីខួបកំណើតកូនស្រី គម្រប់មួយឆ្នាំកាលពីថ្ងៃទី៩ មករា ដែលមានវត្តមានតារាល្បីៗចូលរួម។

លី ច័ន្ទសីហា និយាយថា ជីវិតប្ដីប្រពន្ធរបស់អ្នកនាងមានរឿងមិនចុះសម្រុងគ្នាជាយូរមកហើយ ដោយមានស្ថានភាពឈ្លោះបែកៗក៍ច្រើនលើកដែរ មុននឹងឈានដល់ការលះលែងគ្នា។ ប៉ុន្តែដោយសារតែអ្នកនាង ក៍មិនចង់អោយរឿងនេះខ្ចរខ្ចាយ ទើបអ្នកនាងព្យាយាមលាក់បាំង ហើតខំពង្រឹងជំហរក្នុងនាមជាម្ដាយម្នាក់សម្រាប់កូនស្រី។ យ៉ាងណាមិញអ្នកនាងថា មិនទន់ជ្រាយទេ ហើយផ្ទុយទៅវិញអ្នកនាងចិញ្ចឹមបីបាច់កូនស្រីអោយមានវាសនាល្អបំផុត បើទោះជាក្នុងពេលនេះ កូនស្រីរបស់អ្នកនាងគ្មានឳពុកឃុំគ្រង។

ក្នុងពិធីខួប១ឆ្នាំរបស់កូនស្រីអ្នកនាង គេឃើញអ្នកនាងប្រារព្ធពិធីជាទ្រង់ទ្រាយធំ ដោយក្នុងពិធីទាំងមូលមានសុទ្ធតែវត្តមានតារាល្បីៗបង្ហាញខ្លួន។ ក្នុងនោះអ្នកនាងក៍ប្រកាសថា នឹងបន្តអាជីពសម្ដែងអោយខ្លាំងដូចដើមផងដែរ នៅពេលអ្នកនាងធូរខ្លួនបន្តិចពីការមើលថែកូនស្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here