បន្ទាប់ពីរៀបការរួចនេះជាលើកដំបូងដែលអ្នកនាង ជីមមី បានសារភាពថាជាដំណើរកំសាន្តលក្ខណៈស្វីតៗក្រេបទឹកឃ្មុំជាមួយនឹងស្វាមីក្រោយមមាញឹកយ៉ាងខ្លាំងក្នុងការវាយលុកទីផ្សារបស់ក្រុមហ៊ុន Callalilly។
នៅក្នុងដំណើរកំសាន្តក្រេបទឹកឃ្មុំលើកនេះអ្នកនាង និង ស្វាមី បានទាំងធ្វើដំណើរហោះហើរតាមយន្តហោះសុទ្ធតែ First Class ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយ ព្រមទាំងចាយជីវិតបែបអភិជនជាមួយនឹងស្វាមី និងបង្ហោះរូបភាពស្រស់ស្អាតមួយចំនួន អមដោយវីដេអូនិយាយពីប្រវត្តិនៃប្រទេសឌូបៃបានយ៉ាងក្បោះក្បាយថែមទៀតផង។



