ម្ចាស់ប្រេន Pichy-P-White ចែកទានយ៉ាងកក្រើកនៅឯស្រុកកំណើត

0

មិនខុសពីការសន្យាដែលថា នឹងយកផលចំណេញពីការលក់ផលិតផលគ្រឿងសម្អាង Pichy-P-White ចែករំលែកជាប្រយោជន៍ដល់សង្គម កាលពីព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤ លោកស្រី កាន់ ចន្ថា និង ស្វាមី ជាម្ចាស់ក្រុមហ៊ុនដ៏ល្បី បានធ្វើពិធីចែកអំណោយយ៉ាងធំដុំ នៅស្រុកកំណើតស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត ដោយអញ្ជើញទាំងអាជ្ញាធរដែនដីអោយមកចូលរួមផង។

សម្ភារៈសិក្សា និងថវិកា ប្រមាណជាង១០០នាក់ត្រូវបានប្រគល់ជូនកុមារកុមារីដែលខ្វះខាតនៅក្នុងពិធីនោះ ខណៈដែលគ្រួសារក្រីក្រជាច្រើនគ្រួសារ ក៏ត្រូវបានអញ្ជើញអោយមកទទួលអំណោយ និង ថវិកាពីលោកស្រី និង ស្វាមី នៅក្នុងថ្ងៃនោះ។

នៅលើបណ្ដាញសង្គម គេឃើញមានការបង្ហោះសរសើរយ៉ាងខ្លាំងពីការចែករំលែករបស់ម្ចាស់ប្រេនរូបនេះ ខណៈដែលក្រុមសន្តិសុខភូមិ និង អាជ្ញាធរដែនដី ក៏ចាត់ទុកថាអំណោយដែលបានចែកចែកជូនក្នុងឱកាសបុណ្យភ្ជុំនេះ គឺជាការជួយសម្រួលការលំបាករបស់សិស្សសាលា និង ប្រជាពលរដ្ឋដែលខ្វះខាត។

នេះក៏ជាការចែកទាន និង បំពេញមុខជូនដល់អ្នកមានគុណរបស់អ្នកទាំងពីរ នៅលើទឹកដីកំណើតក្រោយពេលការតស៊ូទទួលបានផ្លែផ្កាគួរជាទីមោទនៈផងដែរ។

អ្វីដែលគេកត់សម្គាល់ គឺលោកស្រី កាន់ ចន្ថា បានអះអាងថា នេះមិនមែនជាសកម្មភាពលើកដំបូងនៅក្នុងស្រុកកំណើត នាអំឡុងបុណ្យទានឡើយ ពោលគឺបានធ្វើឡើងស្ទើរតែរាល់ឆ្នាំ ហើយក៏នឹងគម្រោងធ្វើអោយបានញឹកញាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here