ហាងទឹកអប់ BVA 24H ប្រេនរបស់កូនខ្មែរមួយរូប បើកសម្ភោធលក់កណ្ដាលទីក្រុងភ្នំពេញ

0

កាលពីព្រឹកថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ 2024 មុននេះ ហាងទឹកអប់យ៊ីហោរ BVA 24H របស់កូនខ្មែរមួយរូបគឺលោក កែវ ជីវ៉ា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ម៉េនថល & វ៉េនថល ហ្វ្រេហ្គ្រេន ឯ.ក ( Mantal & Wantal Fragrance Co.,Ltd ) នាំចូលទឹកអប់ Originalផ្ដាច់មុខម៉ាក BVA ប្រភេទ Clone ដែលមានវត្ថុធាតុដើមមកពីប្រទេសបារាំងសុទ្ធៗ និង មានរោងចក្រផលិតនៅឯប្រទេសថៃ បានបើកសម្ភោធជាផ្លូវការនៅលើទីតាំងចំកណ្ដាលរាជធានីភ្នំពេញគឺនៅជាប់នឹង ស្តុបនាគបាញ់ទឹកម្ដុំវិមានឯករាជ្យផ្ទាល់តែម្ដង ដែលជាទីតាំងអំណោយផល និង ចាយទុនជិតកន្លះលានដុល្លារក្នុងការបើកដំណើរការគួរឱ្យស្ងើចសរសើរ។

លោក កែវ ជីវ៉ា បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ផ្ទះតារាថា ទម្រាំលោកឈានដល់ការបើកហាងទឹកអប់ដែលជាប្រេនផ្ទាល់ខ្លួនរបស់លោកមួយនេះ គឺលោកបានសិក្សាស្រាវជ្រាវ និង ឆ្លងកាត់ការផលិត និង លាយនូវក្លិនទឹកអប់ជាមួយនឹងគ្រូរបស់លោកនៅបណ្ដារប្រទេសផ្សេងៗអស់រយៈពេលមិនក្រោម10ឆ្នាំនោះឡើយ បូកផ្សំជាមួយនឹងបទពិសោធន៍ក្នុងការធ្វើទីផ្សាមកលើផលិតផលមួយនេះបើទោះជាធ្លាប់ទទួលរងនូវការបរាជ័យជាច្រើនលើកច្រើនសារ តែលោកនៅតែមិនបោះបង់រហូតមានថ្ងៃនេះ ដែលអាចឱ្យប្រេន BVA 24H របស់លោកសម្ភោធ និង លេចវត្តមានជាផ្លូវការ ដោយទទួលបានការគាំទ្រពីអតិថិជន និង មិត្តៗដែលជាអ្នកសិល្បៈជាច្រើនបានប្រើប្រាស់ទឹកអប់របស់លោកហើយជាប់ចិត្តមកដល់បច្ចុប្បន្ននេះ។

មូលហេតុដែលលោកសម្រេចបង្កើតប្រេន BVA 24H និង នាំយកទឹកអប់ដែលមានគុណភាព ព្រមទាំងក្លិនស្រដៀងទៅនឹងទឹកអប់ម៉ាកល្បីមកពីអ៉ឺរ៉ុប ឬ អាចនិយាយបានថាក្លិនគឺធៀបជាមួយនឹងទឹកអប់ដែលមានតម្លៃរាប់រយរាប់ពាន់ដុល្លារបាននោះគឺ ដោយសារលោកយល់ឃើញពីការចំណាយរបស់ប្រជាជនក៏ដូចជាអតិថិជនខ្មែរយើងមួយចំនួននៅមានកម្រិត ហេតុនេះហើយទើបលោកសម្រេចផលិត និង លាយក្លិនទឹកអប់ដែលមានក្លិនស្រដៀងទៅនឹងប្រភេទ Original brand ល្បីៗឱ្យអតិថិជនយើងបានប្រើនៅក្នុងតម្លៃមួយដែលសមរម្យ សម្រាប់ពុកម៉ែបងប្អូនដែលមិនចង់ចំណាយច្រើន ប៉ុន្តែគុណភាព និង ភាពជាប់ក្លិននៃទឹកអប់គឺបានយូររហូតដល់ទៅ 24ម៉ោង ទៅ 120ម៉ោង ឬអាចលើសនឹងទៀតស្របតាមបរិយាកាសនៃអ្នកប្រើប្រាស់។

មិនត្រឹមតែប៉ុណ្នោះប្រភេទទឹកអប់ដែលលោកនាំចូល ក្រៅពីមានគុណភាពខ្ពស់ គឺសុទ្ធសឹងតែមានចុះបញ្ជីរកាត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ រួមទាំងឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលត្រឹមត្រូវ ព្រមទាំងមានចុះកម្មសិទ្ធិបញ្ញាកូនខ្មែរអ្នកផលិតមិនអាចក្លែងបន្លំបាន ដែលនេះជាចលករដ៏ធំមួយធ្វើឱ្យអាជីវកម្មរបស់លោកមានភាពរឹងមាំ និង ផ្ដល់ជាទំនុកចិត្តជូនដល់អ្នកប្រើប្រាស់មិនឱ្យខកបំណងនោះឡើយ។

Screenshot

LEAVE A REPLY

Please enter your comment!
Please enter your name here