ម្ចាស់បទ«ស្អប់អតីត» តារាចម្រៀង សារ៉ាក់ ចេញភាគទី២

0

មុននេះបន្តិចគ្មានអ្នកណានោះទេ ថាតារាចម្រៀង លោក សារ៉ាត់ ទទួលបានការគាំទ្រខ្លាំងក្នុងបទ«ស្អប់អតីត» ដោយបទចម្រៀងនេះ បានបង្ហាញការផិតក្បត់រវាងគូស្នេហ៍។ ជាមួយនឹងសន្ទុះចាប់អារម្មណ៍នេះហើយ ដែលលោកសម្រេចចិត្តចេញបទ«ស្អប់មនុស្សក្បត់»មួយទៀត ដែលមានអត្ថន័យតភាគ ពីការផិតក្បត់របស់តួអង្គក្នុងបទ«ស្អប់អតីត» ដែលមានអ្នកចូលស្ដាប់ច្រើននៅលើយូធូប។

តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ បានថ្លែងឲ្យដឹងថា បើទោះជាបទ«ស្អប់មនុស្សក្បត់»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់ហើយសរសើរថា មានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរអោយចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកអោយមហាជនជាអ្នកវិនិច្ឆ័យជាជាង។ លោកប្រកាសថានឹងត្រៀមចេញ MV បទនេះអោយបានឆាប់ៗ ដោយលោកនឹងបន្តប្រឹងប្រែងផលិតបទនិពន្ធថ្មីដែលមានគុណភាព និងមិនកែច្នៃសាច់ភ្លេងដើមពីគេ អោយកាន់តែល្អលើស ដើម្បីប្រទាញយកគាំទ្រ។

លោកគ្រោងនឹងចេញបទ Original Song ជាច្រើនទៀត ដើម្បីបំបុកអារម្មណ៍មហាជនក្នុងពេលដ៏ខ្លី។ លោកអះអាងថា បទចម្រៀងមួយបទក៏ត្រូវតែសម្រាំងអោយល្អជាមុនផងដែរ ដើម្បីកុំអោយខាតកម្លាំងហើយមិនទទួលបានការគាំទ្រ។

ជាមួយគ្នានោះក៏ប្រកាសជំហរមិនទាន់ចូលជ្រកនៅក្នុងផលិតកម្មណាមួយបន្ទាប់ពីបានដាច់ស្រេចជាមួយផលិតកម្មចាស់ដូចគ្នា ដោយលោកប្រកាសថាចង់ពង្រឹងការផលិតបទផ្ទាល់ខ្លួនអោយមានការទទួលស្គាល់ច្រើនបន្តិចសិនចាំចាប់ផ្ដើមគិតគូររឿងកុងត្រាចូលផលិតកម្មណាមួយជាថ្មី។

បទ«ស្អប់មនុស្សក្បត់»កំពុងតែមានការចែករំលែកនៅលើបណ្ដាញសង្គមគួរឲ្យចាប់អារម្មណ៍ហើយក៏ មានការលើកឡើងថា បទនេះនឹងទាញបានការគាំទ្រខ្លាំងផងដែរខណៈដែលលោក សារ៉ាក់ ប្រកាសពីគោលជំហរផលិតMV បទនេះឲ្យបានល្អបំផុតដើម្បីតម្រូវចិត្តអ្នកគាំទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here