លោកស្រី គ្រុយ រដ្ឋា នឹងដឹកនាំកូនខ្មែរ ទៅបំពេញទស្សនកិច្ច នៅជប៉ុន

0


នៅដើមខែកញ្ញា ខាងមុខនេះ លោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុន Manihon Cambodia ដែលត្រូវគេស្គាល់ថា បាននាំចូលផលិតផល Maho (ម៉ាហូ) មកពីជប៉ុន ត្រូវបានម្ចាស់រោងចក្រនៅក្នុងប្រទេសជប៉ុន អញ្ជើញអោយដឹកនាំក្រុមការងារ និង អតិថិជនរបស់អាហារបំប៉នម៉ាហូ ដើម្បីអោយទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

លោកស្រី គ្រុយ រដ្ឋា បានសម្រេចជ្រើសបងប្អូនខ្មែរ ដែលជាភាគច្រើនជាដៃគូសហការ និង ជាអ្នកប្រើប្រាស់ផ្ទាល់ រហូតដល់ជាង២០រូប ដើម្បីទៅបំពេញបេសកកម្មនៅលើទឹកដីជប៉ុន តបតាមការអញ្ជើញរបស់ម្ចាស់រោងចក្រនៅទីនោះ។

នៅក្នុងដំណើរទៅកាន់ប្រទេសជប៉ុននេះ លោកស្រី គ្រុយ រដ្ឋា និង ស្វាមី ក៏នឹកនាំដៃគូសហការ អោយបំពេញទស្សនកិច្ចនៅតំបន់សំខាន់ផ្សេង ក្រៅពីចុះទៅស្វែងយល់ដោយផ្ទាល់ ពីសង្វាក់ផលិតកម្មរបស់ផលិតផលម៉ាហូ និងផលិតផលអាហារបំប៉នផ្សេងៗ ដែលបាននាំចូលពីរោងចក្រនោះដោយផ្ទាល់ផងដែរ។

តាមគម្រោង កូនខ្មែរដែលនឹងទៅបំពេញទស្សនកិច្ចទាំងអស់ ក៏នឹងតម្រូវអោយស្លៀកពាក់បែបអត្តសញ្ញាណខ្មែរ ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នៅក្នុងបេសកកម្មទាំង៤យប់៥ថ្ងៃ នៅក្នុងប្រទេសជប៉ុននោះផងដែរ។

លោកស្រី និង ក្រុមការងារដែលត្រូវបានលោកស្រីអញ្ជើញអោយទៅទស្សនកិច្ចប្រទេសជប៉ុនរួមគ្នានោះ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៥ កញ្ញា និង បញ្ចប់នៅថ្ងៃទី៩ កញ្ញា ដោយលោកស្រីនឹងមានគម្រោងអោយកូនខ្មែរ ដែលបានទៅនឹងរំលេចឈុតបង្ហាញពីខ្មែរ នៅភ្នំហ្វូជី ដ៏ល្បីរបស់ជប៉ុនផង។