ចេន្នី ពេញវ័យក្រមុំ កាន់តែឡើងទីផ្សារ

0

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងកញ្ញា ចេន្នី កាន់តែស្រស់ស្អាតជាងមុន និងមានទីផ្សារឡើងកូដ ខណៈដែលតម្លៃខ្លួនរបស់នាងក៏កើនខុសពីមុនដែរ សម្រាប់ការងារថតស្ពត និងសម្ដែងមួយលើកៗ។ អ៊ីចឹងហើយទើបក្នុងពិធីខួបកំណើតរបស់នាង គេឃើញតរារាល្បីៗចាស់ក្មេងច្រើននាក់បង្ហាញខ្លួន បើទោះជានាងមិនបានព្រៀងទុកពីចម្ងាយ។

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស ម្ដាយរបស់តារាសម្ដែង ចេន្នី បានអះអាងថាពិធីខួបកំណើតគម្រប់ឆ្នាំ១៨របស់កូនស្រី កាលពីថ្ងៃទី៣០ ធ្នូ អ្នកស្រីមិនមានគម្រោងធ្វើធំដុំដល់ម្លឹងដូចដែលបានឃើញនោះទេ ដោយសារតែអ្នកស្រីរៀបចំប្រញាប់ប្រញាលពេក ហើយភ្ញៀវភាគច្រើនក៏សុទ្ធតែអញ្ជើញតាមខល និងតាមឆាត។ អ្នកស្រីថារំភើបជំនួសកូនស្រីយ៉ាងខ្លាំង ដែលក្នុងថ្ងៃនោះ មានភ្ញៀវមកលើកការកំណត់ ខណៈដែលកាដូតូចធំដែលបានជូនដល់កូនស្រីក៏ច្រើនជាងមុន។ អ្នកស្រីថា ហេតុផលដែលអ្នកស្រីសម្រេចចិត្តធ្វើពិធីខួបកំណើតម្ដងទៀត អោយ តារាសម្ដែង កញ្ញា ចេន្នី គឺដោយសារតែនាងកាន់តែមានទីផ្សារ និងឡើងតម្លៃខ្លួននៅក្នុងរយៈពេលចុងក្រោយ។

កញ្ញា ចេន្នី និយាយថានៅឆ្នាំ២០១៩នេះ កញ្ញានឹងមានការងារសម្ដែងច្រើនណាស់ត្រូវរ៉ាប់រង ខណៈដែលភាពយន្តដែលនាងសម្ងំសម្ដែងមួយរយៈក៏នឹងបង្ហាញខ្លួនព្រមគ្នាក្នុងពេលខាងមុខ។ នាងថាសប្បាយចិត្តណាស់ដែលខ្លួនកាន់តែមានទីផ្សារ តែនាងនៅត្រឹមតែមានឱកាសបានសម្ដែងជាតួឯកនៅក្មេងនៅឡើយទេ ដោយមិនទាន់មានឱកាសបានសម្ដែងជាតួឯកមនុស្សធំឡើយ ដោយសារតែនាងនៅក្មេងនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here