ពិតជាទាក់ភ្នែក នឹងរូបភាពប្រូម៉ូតទាំងនេះ ក្នុងរឿង«កាំបិតមុខ២»

0

ក្នុងចំណោមភាពយន្តភាគទាំងអស់របស់ផលិតកម្មមហាហង្ស និងPNN គេចាត់ទុកថា ភាពយន្តរឿង«កាំបិតមុខ២» ត្រូវបានផលិតរឿងនេះយកចិត្តទុកដាក់ជាងគេក្នុងប្រម៉ូដ ដោយគ្រាន់តែផ្ទាំងផុស្ទ័រដែលបានបង្ហោះឡើងក៏ទាក់ភ្នែកដែរជាមួយនឹងការបង្ហាញរូបសម្រស់របស់តួអង្គមួយចំនួន។

តារាភាគច្រើនដែលបានសម្ដែងក្នុងរឿងមួយនេះ ក៏អះអាងថាខ្លួនមានកម្លាំងចិត្តនៅពេលឃើញរូបរបស់ខ្លួន ត្រូវបានឌីហ្សាញជាផ្ទាំងផ្សព្វផ្សាយប្លែកៗផងដែរ ខណៈដែលភាពយន្តនេះ នៅមិនទាន់បានដឹងពីកាលបរិច្ឆេទក្នុងការដាក់បញ្ចាំងនៅPNN នោះទេ ប៉ុន្តែបើមើលរូបដែលបានបង្ហោះនីមួយៗ គឺមានការចាប់អារម្មណ៍ខ្លាំងបាត់ទៅហើយ។

រូបភាពដែលបង្ហោះឡើងនេះ ត្រូវបានគេអះអាងថាគ្រាន់តែជារូបបង្ហាញតួអង្គសំខាន់ៗក្នុងរឿងប៉ុន្មានរូបប៉ុណ្ណោះ ដោយក្នុងភាពយន្តទាំងមូលនៅមានរូបភាពរបស់តួអង្គមិនទាន់បញ្ចេញជាច្រើនផ្សេងទៀត នឹងត្រូវបំផុសឡើង។

ក្នុងផ្ទាំងប៉ាណូដែលបានអណ្ដែតឡើងរួមមានរូបអ្នកនាង កែវ ស្រីនាង លោក អូន ឧស្សាហ៍ លោកអ៊ុន សិទ្ធា កញ្ញាភិន សុដាលីស លោក ភឹម តារាវិបុល លោកលាង ឧត្តម កញ្ញាផាភួង និងលោកលាង ឧត្តមជាដើម ដោយផ្ទាំងរូបថតរបស់តួអង្គទាំងនេះ គ្រាន់តែបានឃើញហើយក៏ធ្វើអោយរឿង«កាំបិតមុខ២»ក្លាយជារឿងទាក់ទាញ។ អ្នកគាំទ្រភាពយន្តខ្មែរជាច្រើនបានសន្និដ្ឋានថា បើភាពយន្តនេះពិតជាសម្ដែងល្អមើលដូចគ្នានឹងការអះអាងរបស់ផលិតករ នោះភាពយន្តមួយនេះ នឹងក្លាយជារឿងផ្ទុះខ្លាំងក្នុងពេលចាក់ផ្សាយជាក់ជាមិនខានទេ ដោយសារតែផ្ទៃរឿងមួយនេះក្រោយពេលទម្លាយចេញក៏មានចំណុចគួរអោយចង់តាមដាន ហើយតារាដែលចូលរួមសម្ដែងក៏សុទ្ធតែល្បីឈ្មោះ។

សូមទស្សនារូបភាពខ្លះស្ដីពីការប្រូម៉ូត ជុំវិញភាពយន្តរឿង«កាំបិតមុខ២»ខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here