ឡូយណាស់ ក្រុមបាល់ទាត់តារាមហាហង្សលើកពាន ទាល់តែបាន

0

នៅទីបំផុតការប្រកួតមិត្តភាព តែជាលក្ខណៈដណ្ដើមពានកិត្តិយសដែលរៀបចំដោយសាលាបណ្ឌិត្យសភានគរបាលជាតិនៅដីឥដ្ឋ ស្រុកគៀនស្វាយលទ្ធផលគឺក្រុមបាល់ទាត់តារាមហាហង្សជាអ្នកដណ្ដើមពានកិត្តិយសនោះទាល់តែបាន ដែលការប្រកួតនេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្រុមទាំងពីរសុទ្ធតែបានរៀបជើងព្រួលបំបាក់គ្នារៀងខ្លួន ប៉ុន្តែចុងក្រោយក្រុមតារាសិល្បករ បែរជាអ្នកជោគជ័យ។ ការប្រកួតនេះ ក៏ត្រូវធ្វើឡើងនៅក្រោមខ្យល់បក់បោកខ្លាំង និងមានរំខានដោយភ្លៀងផងដែរ នៅរសៀលថ្ងៃទី២៧ ធ្នូ នៅលើតារាងបាល់ទាត់របស់សាលាដីឥដ្ឋ ឬសាលាបណ្ឌិតសភានគរបាលជាតិតែម្ដង។

ការប្រកួតមិត្តភាព ប៉ុន្តែមានការដណ្ដើមពានគ្នានេះ គឺបានកើតឡើងបន្ទាប់ពីក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តរៀងខ្លួន ហើយលទ្ធផលចុងក្រោយថ្នាក់ដឹកនាំរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជាក៏សម្រេចធ្វើពានកិត្តិយសមួយប្រគល់អោយប្រសិនបើក្រុមណាមួយអាចយកឈ្នះបាន។ តារាដែលបានបង្ហាញខ្លួនចូលប្រកួតនៅក្នុងថ្ងៃនោះរួមមាន តារាសម្ដែងលោក ត្រាយ៉ាកូ លោកភឹម តារាវិបុល លោកហូ ប៉ូសេង ឬហូ នរមង្គល តារាសម្ដែងលោកតុលា លោកយុទ្ធ ឋានៈ តារាសម្ដែងលោកវត្ថា លោកចាន់ រតនា និងក្រុមការងាររបស់មហាហង្សច្រើនរូបទៀត។

ការប្រកួតរបស់ក្រុមទាំំងត្រូវគេឃើញបញ្ចប់រយៈពេល៩០នាទី ដោយលទ្ធផលមួយស្មើ ហើយត្រូវកាត់ក្ដីដោយឱកាសស៊ុតប៉េណាំងទី។

កីឡាកររបស់ក្រុមមហាហង្សមានឱកាសទាត់ប៉េណាំងទីចូល៥គ្រាប់ពេញ ខណៈដែលក្រុមសិក្ខាកាមនគរបាលជាតិរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ បានត្រឹមតែ៤គ្រាប់ព្រោះតែភ្លាត់មួយគ្រាប់។

លោក អ៊ិន សុភិន មេក្រុមបានថ្លែងក្រោយលើកពានថា នេះជាលើកទី១ដែលក្រុមរបស់តារាមហាហង្សទទួលបានពានកិត្តិយស ហើយទទួលបានពីស្ថាប័នថ្នាក់ជាតិមួយទៅទៀត បន្ទាប់ពីក្រុមតារាមហាហង្សត្រូវបានបង្កើតឡើង ហើយទទួលលទ្ធផលវិជ្ជមានក្នុងចំណោមការប្រកួតភាគច្រើន។
លោកថានេះជាកម្លាំងសាមគ្គី ដែលចេញពីក្រុមទាំងមូល ដោយកម្លាំងដែលកើតឡើងនេះ រួមមានទាំងតារា និងក្រុមការងារបស់ផលិតកម្មទាំងមូលរួមគ្នា។ យ៉ាងណាមិញ លោកក៏សរសើរចំពោះក្រុមម្ខាងទៀតផងដែរ ដោយបានចាត់ទុកថាលទ្ធផលឈ្នះដោយប៉េណាំងទីនៅវគ្គចុងបញ្ចប់នោះ គឺរឿងដ៏មហាសំណាងនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here