ផ្អាកអាជីពចម្រៀង! ម៉ូនីកា បង្ហាញមុខគូស្នេហ៍អមដោយជំនួញម៉ឺនដុល្លារ

0

ទើបតែបានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងរបស់ផលិតកម្មរ៉ក់ដែលប្រកាសបើកដំណើរការជាថ្មីបានចេញតែមួយបទសោះ តារាចម្រៀង កញ្ញា ម៉ូនីកា ក៏ប្រកាសទម្លាក់ដៃដោយឃើញនាងសកម្មក្នុងអាជីពជាអ្នកលក់អនឡាញយ៉ាងព្រងើយ។ អ្វីដែលគេកត់សម្គាល់ គឺនាងបានប្រកាសបើកហាងនាំចូលផលិតកម្មគ្រឿងសម្អាងមកពីថៃប្រើទុនប្រមាណជិត១០ម៉ឺនដុល្លារ អមដោយការបង្ហាញមុខគូស្នេហ៍ ធ្វើអោយបុរសៗដែលប៉ងស្រឡាញ់នាងខកចិត្តតែម្ដង។

កញ្ញា ម៉ូនីកា និយាយថា ក្នុងពេលហក់ចូលផលិតកម្មរ៉ក់ នាងចេញបទចម្រៀងបានតែមួយបទប៉ុណ្ណោះក្នុងចំណោម៣បទដែលបានថតរួច តែបណ្ដាលមកពីនាងយល់ថាអាជីពចម្រៀងបានត្រឹមតែល្អមើល ហើយមិនអាចអោយសម្រេចគោលដៅ ទើបនាងងាកមកលក់ជ្រក់ជើងមាន់លើអនឡាញ ហើយក្រោយក៏បន្ថែមអាជីពលក់ផលិតផលថែរក្សាសម្រស់ទទួលបានជោគជ័យយ៉ាងខ្លាំង។ មុនដំបូងនាងថាខ្លួនគ្រាន់តែលើកផលិតផលម្សៅ និងឡេពីខាងហាងមួយយកមកលក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែអាជីវកម្មរីកចំរើន ទើបឈានដល់ការកុម្ម៉ង់ផលិតផលនាំចូលតែម្ដង ដោយទីបំផុត និងគូស្នេហ៍ក៏មានលទ្ធភាពទិញសិទ្ធិផលិតផលដែលល្អមកលក់ ហើយបើកហាងនាំចូលផលិតផលដាក់យីហោជារបស់ខ្លួនផ្លូវការ ដែលមុខរបរនេះ គឺនាងមិនត្រឹមតែប្រកាសលក់ផលិតផលរាយរងដូចមុននោះទេ តែក៏ប្រកាសចែកចាយអោយទូលាយនៅទូទាំងបណ្ដាខេត្តនានាផងដែរ។

កញ្ញាបញ្ជាក់ថាផលិតផលទាំងអស់សុទ្ធតែបានផលិតដោយម៉ាកយីហោរបស់ខ្លួនហើយផលិតនៅប្រទេសថៃ ខណៈដែលផលិតផលទាំងនោះ ទទួលបានការគាំទ្រជាយូរមកហើយ តាំងពីក្នុងពេលនាងលើកពីគេយកលក់យកចំណេញ ទើបនាងហ៊ានបោះទុនច្រើនដល់ម្លឹងដើម្បីបើកជាហាង។

កញ្ញា ម៉ូនីកា បញ្ជាក់ថាកញ្ញា តស៊ូរកស៊ីអនឡាញជាអនាគតស្វាមីលំបាកខ្លាំងណាស់ ហើយក៏យល់ដឹងពីទម្រង់រកស៊ីលើវិស័យនេះបានច្រើនផងដែរ ទើបមិនភ័យរឿងជួបហានិភ័យពាក់ព័ន្ធនឹងការដួលរលំមុខជំនួញវិញ។ នាងក៏ប្រកាសមិនចោលអាជីពសិល្បៈនោះដែរ ដោយគម្រោងនឹងផលិតបទចម្រៀងផ្ទាល់ខ្លួនលែងចូលផលិតកម្មដូចមុន ហើយចំណែកសង្សាររបស់នាង គឺលោកថានុន ដែលតារាចម្រៀងសម្ដែងស្រាប់ គឺនាងនៅបន្តអោយសម្ដែងមិនឈប់នោះទេ បើទោះជានាងសម្រេចចិត្តរយាលចោលសិល្បៈដោយមិនត្រូវការការសស្រាក់សស្រាំដូចមុន។

នៅក្នុងពិធីរបស់នាងគេឃើញវត្តមានតារាច្រើនរូបបង្ហាញខ្លួន ដូចតារាសម្ដែងលោក ស៊ិន សុធារិទ្ធិ កញ្ញាភី សម័យ កញ្ញា ណាតាយ៉ា និងអតីបេក្ខភាពក្នុងកម្មវិធីThe Voice Cambodia ក៏ដូចជាកម្មវិធីCambodian Idol រួមមាន លោកអៀង វុត្ថា, កញ្ញា ម៉ង់ ចាន់កញ្ញា, កញ្ញា តន់ ចាន់សីម៉ា, និង កញ្ញាហ៊ិន លីដា៕


LEAVE A REPLY

Please enter your comment!
Please enter your name here