រឿង « ខ្មោចគ្រូកំណើត » ផ្ទុះការចាប់អារម្មណ៍ ក្រោយប្រកាសដាក់បញ្ចាំង

0

នៅទីបំផុតការទន្ទឹងរង់ចាំរបស់ហ្វេនៗ បានក្លាយជាការពិតហើយ ក្រោយពីផលិតកម្ម LD បានប្រកាសដាក់បញ្ចាំងភាពយន្តរឿង « ខ្មោចគ្រូកំណើត » តាមការចង់បាន ដោយបានបើកសម្ពោធជាផ្លូបការ កាលពីថ្ងៃទី6 ឧសភា ឆ្នាំ2024។

ពិធីសម្ពោធត្រូវគេឃើញមានការចូលរួមពីតួសម្ដែង និង សិល្បករយ៉ាងច្រើនកុះករ ដោយស្នាដៃនេះ ក៏ត្រូវគេអះអាងថាព្រឺរោមពីដើមដល់ចប់ រឿង « ខ្មោចគ្រូកំណើត » គឺអាចនិយាយបានថា ល្អមើលតាំងពីដើមដល់ចប់ ហើយអ្នកបានទស្សនាមុនគេ ក្នុងថ្ងៃបើកសម្ពោធ គឺពិតជាសំណាងភ្នែកខ្លាំង ផ្ទៃរឿង គឺល្អមើលមិនចាញ់ភាពយន្តបរទេសឡើយ ហើយអ្នកមើលរឿងនេះ គ្មានអ្នកណាមិនព្រឺរោម និង មិនស្រែកផ្អើលរោងនោះទេ ដោយសារឈុតក្នុងរឿងទាំងមូល គឺព្រឺព្រួចខ្លួន។

មួយរឿងនេះ LD អាចនឹងកើបលុយទៀតហើយ ជាពិសេសអ្នកចូលចិត្តមើលរឿងបែបភ័យរន្ធត់ ព្រឺព្រួច និង ចូលចិត្តស្នាដៃបែបពញាក់ៗ។

ភាពយន្តនេះ នឹងដាក់បញ្ចាំងលក់សំបុត្រ ចាប់ពីថ្ងៃទី9 ឧសភា ឆ្នាំ2024 តទៅ ដោយលក់សំបុត្រ នៅគ្រប់រោងកុនទំនើប។ ភាពយន្តនេះ ក៏គម្រោងនឹងនាំទៅដាក់បញ្ចាំង នៅក្រៅប្រទេសផងដែរ ដោយសារតែរឿងភាពភ័យរន្ធត់ និង សាច់រឿងល្អ របស់រឿងនេះ៕



LEAVE A REPLY

Please enter your comment!
Please enter your name here